កូវិដ-19 ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ារកឃើញករណីឆ្លង

ប្រទេសមីយ៉ាន់ម៉ាបានរកករណីឆ្លងកូវីដ១៩ ប្រាំមួយករណីបើយោងតាមការចេញផ្សាយរបស់ក្រសួងនៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបានឱ្យដឹងថា វីរុស SARS-CoV-2 ទម្រង់អូមីក្រុង BA.4 ត្រូវបានរកឃើញនៅក្នុងសំណាកមួយ និង BA.5 ត្រូវបានរកឃើញនៅក្នុងសំណាកចំនួន នៃអ្នកដែលបានវិលត្រឡប់មកពីបរទេស បន្ទាប់ពីមន្ទីរពិសោធន៍បានធ្វើតេស្តទៅលើសំណាកសរុបចំនួន ១៦ នៃអ្នកដែលវិលត្រឡប់មកវិញដែលបានឆ្លងជំងឺកូវីដ១៩ ដែលបានធ្វើនៅនាយកដ្ឋានស្រាវជ្រាវវេជ្ជសាស្ត្រកាលពីថ្ងៃទី៣០ ខែមិថុនា។

តាមការចេញផ្សាយនោះបានឲ្យដឹងថា ពួកគេទាំងអស់សុទ្ធតែជាពលរដ្ឋមីយ៉ាន់ម៉ា ហើយកំពុងស្ថិតក្នុងស្ថានភាពល្អ។

គួរបញ្ចាក់ថាប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៥នាក់កាលពីថ្ងៃចន្ទ ដែលនាំឱ្យករណីសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ៦១៣ ៧៥១នាក់។ នេះបើយោងតាមតួលេខរបស់ក្រសួងសុខាភិបាល។

តាមការផ្សាយនោះក៏បានបន្ថែមទៀតថា គ្មានករណីស្លាប់ថ្មីត្រូវបានគេរាយការណ៍ទេកាលពីថ្ងៃចន្ទ ដោយករណីស្លាប់នៅតែមានចំនួន ១៩ ៤៣៤នាក់នៅក្នុងប្រទេសនេះ។

ចំនួនអ្នកជំងឺសរុបដែលបានជាសះស្បើយពីជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ ៥៩២ ៦៥៥នាក់ ដែលរួមទាំងអ្នកជាសះស្បើយថ្មីចំនួន ១០នាក់កាលពីថ្ងៃចន្ទ៕(ប្រភព ភីបផលដេលី សម្រង់អត្តបទចេញពីPage ផ្លូវការណ៍របស់ក្រសួងព័ត៌មានចេញផ្សាយថ្ងៃទី១៣ ខែ កក្ដដាឆ្នាំ២០២២)

Leave a Reply

Your email address will not be published. Required fields are marked *