(ខេត្តតាកែវ)÷ពុទ្ធិកបឋមសិក្សា វត្តសីហរតនារាម បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២-២០២៣ ស្ថិតនៅភូមិ ឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានសមណៈសិស្សចូលសិក្សាចំនួន ៣០០អង្គ។
ក្រោមការរៀបចំ និងដឹកនាំកសាងសមទ្ធិផលជាច្រើនដោយព្រះចៅអធិការព្រះនាម យ័ន វាសនា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោកលោកស្រី ពុទ្ធបរិស័ទទីជិតឆ្ងាយ ទាំងក្នុងនិងក្រៅប្រទេសផងដែរ..!
ការចូលរួមចំណែកកសាងពុទ្ធិកបឋមសិក្សា សម្រាប់ព្រះសង្ឃនិមន្តមកពីបណ្ដាខេត្តនានា ដើម្បីសិក្សាក្រេបជញ្ជក់យកចំណេះដឹងទាំងផ្នែក ពុទ្ធចក្រនិងលោកចក្រ នេះគឺជាស្រែបុណ្យដ៏វិសេសវិសាលបំផុត នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ៕៚អត្ថបទL16