កូវិដ-19 ព័ត៌មានជាតិ

ការរកឃើញ អ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៣ នាក់ ជាអាជីវករ នៅផ្សារបឹងសាឡាង (ផ្សារក្រមួន)

យោងតាមប្រភពព័ត៌មានពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នារាត្រីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មានការរកឃើញ អ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៣ នាក់ ជាអាជីវករ នៅផ្សារបឹងសាឡាង (ផ្សារក្រមួន) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងប្រតិបត្តិការចុះយកសំណាក ស្វែងរកបុគ្គលសង្ស័យ ឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មី Delta នៅល្ងាចថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ នេះ។
ប្រភពដដែល បានឲ្យក្រុមប្រតិបត្តិ APP ក្រសួងព័ត៌មានដឹងថា ចំពោះករណីខាងលើ ពុំទាន់អាចបញ្ជាក់បានថា ជាករណីកូវីដធម្មតា ឬឌែលតានោះទេ ដោយត្រូវរង់ចាំលទ្ធផលចេញពីមន្ទីរពិសោធន៍ជាមុនសិន។

SL

Leave a Reply

Your email address will not be published. Required fields are marked *