ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច បែជា.ដក.កាំ.ភ្លើង…ភ្ជង់គំរាមគូជម្លោះ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ…

ភ្នំពេញ ៖ ក្រោយការសាកសួរ អយ្យការបានសម្រេចផ្ញើជនបង្កជាមួយសមត្ថកិច្ចប៉ូលីសសិន ចាំបញ្ជួនមកតុលាការម្តងទៀតនាពេលថ្ងៃ។ នៅថ្ងៃទី ៣១ ខែមីនា ឆ្នំា២០២៣នេះ ប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសម្នាក់ដែលមានតួនាទីជា អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់កាំ.ភ្លើង.ភ្ជង់គំរាម.លើគូរជម្លោះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

សូមរម្លឹកថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានករណីរឿងចរាចរណ៍តាមផ្លូវបន្តិចបន្តួចរវាងរថយន្តទំនើប២ គ្រឿង។ តែរឿងចរាចរណ៍តាមផ្លូវប្តិចបន្តួចសោះ បានធ្វើឲ្យអ្នកបើករថយន្ត Land Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-0199 បានបើកដេញតាមរករឿងចង់បុ.កអ្នកបើកឡាន Ford Ranger មួយគ្រឿងទៀត រហូតមកដល់ផ្ទះនៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា។ បន្ថែមពីលើនេះ ម្ចាស់រថយន្ត Land Rover ដែលត្រូវបានគេស្គាល់ថា លោក បែល វ៉ាន់ដែន ហើយថែមទាំងយកកាំភ្លើងមកភ្ជង់អ្នកបើកឡាន Ford ទៀតផង។ ក្រោយមកជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

ដោយ: L 24

Leave a Reply

Your email address will not be published. Required fields are marked *