ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ថ្មីចែស ! នេះជាគំរូមួយហើយ សូមកុំធ្វេសប្រហែស! ទុកម៉ូតូចោល ថែមទាំងសោនៅជាប់នឹងម៉ូតូ លោកចោរឃើញទំនង ជិះយកទៅបាត់ តែសំណាងល្អតាមទាន់វិញ…

ខេត្តតាកែវ : ករណីទុកម៉ូតូ សោនៅជាប់នឹងម៉ូតូថែមទៀត មិនមែនជាករណីប្ល.ន់.ទេ គឺមកពីការធ្វេសប្រហែសរបស់ម្ចាស់ម៉ូតូ លោកចោរមានគ្នា២នាក់ ឃើញទំនងក៏លួច ប៉ុន្តែត្រូវបានបងប្អូនប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចដេញតាមភ្លាមៗ ជនសង្ស័យក៏បានផ្ដួលម៉ូតូរបស់ខ្លួននិងម៉ូតូរបស់ជនរងគ្រោះ ទុកចោលនៅមាត់ស្ទឹងស្លាគូ រួចជនសង្ស័យទាំង២នាក់បានរត់ឆ្លងស្ទឹងចូលក្នុងទឹកដីខេត្តកំពង់ស្ពឺបាត់ទៅ។

ហេតុការណ៍ធ្វេសប្រហែសទុកម៉ូតូថែមទាំងសោនៅនឹងម៉ូតូថែមទៀតនោះ ស្ថិតនៅចំណុច មុខតូបលក់លើផ្លូវលំក្នុងភូមិទួលការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣នេះ ។

មុនកើតហេតុគេឃើញ មានជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណពាក់អាវធំពីក្រៅពាក់មួកសុវត្ថិភាពជិះម៉ូតូមួយគ្រឿងម៉ាសេ 125 ពណ៌ក្រហមសេរី 2019 ឡើងតែម 2022 ពាក់ផ្លាកលេខ ភ្នំពេញ 1GQ – ៧២៤៣ (កាំបន្ទះពណ៍ស) បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាក C.125 ព័ណខ្មៅស៊េរី 2019 ពាក់ផ្លាកលេខ តាកែវ 1S-0393 ជារបស់ជនរងគ្រោះឈ្មោះ ជឿន ឆាន្នី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នៅពេលដែលជនរងគ្រោះរូបនេះជិះម៉ូតូខាងលើ មកបញ្ឈរទុកនៅចំណុចមុខតូបលក់ខាងលើ ហើយចូលទិញអីវ៉ាន់ដោយពុំបានដកសោរ ពេលធ្វើសកម្មភាពជន រងគ្រោះបានឃើញភ្លាមៗ ក៏បានស្រែកឆោឡោឱ្យបងប្អូនប្រជាពលរដ្ឋនៅជិតនោះ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ដែលល្បាតតាមដងផ្លូវឲ្យជួយធ្វើអន្តរាគមន៍។

បញ្ជាក់៖ ចំពោះម៉ូតូជនរងគ្រោះសមត្ថកិច្ចយើង បានប្រគល់ជូនម្ចាស់ដើមវិញរួចហើយឯវត្ថុតាងម៉ូតូជនសង្ស័យបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

ដោយ: L24

Leave a Reply

Your email address will not be published. Required fields are marked *