ព័ត៌មានជាតិ

កម្មវិធីបុណ្យផ្កាប្រាក់ឆ្លងសម្មិទ្ធផលវត្តថ្មីបារមីហ្មឺនកែវ

កណ្ដាល៖ វត្តថ្មីបារមីហ្មឹនកែវ ដែលស្ថិតនៅ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្ដាល។ វត្តថ្មីបារមីហ្មឹនកែវ ត្រូវបានក៏សាងឡើងតាំងតែពីឆ្នាំ២០១៧ មកម្លេះ ហើយបច្ចុប្បន្ននេះឃើញថាត្រូវបានកសាងបានសម្មទ្ធផលនានាជាច្រើន។ ព្រះចៅអធិការវត្តថ្មីបារមីហ្មឹនកែវ ព្រះនាម សឿន អាន ព្រមទាំងពុទ្ធបរិសទ្ធជិតឆ្ងាយប្រារព្ធធ្វើបុណ្យផ្កាប្រាក់ដើម្បីឆ្លងសម្មទ្ធផលនានាក្នុងវត្តដែលជាការខិចខំប្របូលបច្ច័យរបស់ព្រះចៅអធិការ សឿន អាន ពីពុទ្ធបរិស័ទ ជិតឆ្ងាយ រហូតដល់បានចាប់ផ្ដើមឆ្លងនាថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ២០២៤។ កម្មវិធីបុណ្យត្រូវឆ្លងបញ្ចប់នា ថ្ងៃ៨រោច ខែឆ្នាំដដែរ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ហើយព្រមទាំងមានព្រះអង្គវន វាសីចន្ទមនី ចូលរួមសម្ដែងធម៌ទេសនាផងដែរនៅរសៀលម៉ោង៣។
រាយការណ៍ដោយ L14! ស្រុកស្អាង ថ្ងៃទី១ មេសា ឆ្នាំ២០២៤។

Leave a Reply

Your email address will not be published. Required fields are marked *