ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កងរាជអាវុធហត្ថ បញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ១០នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ១០នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាស់នូវសារធាតុញៀន ដែលចុះបង្រ្កាបចំនួន០២លើក ចំណុចក្រុមទី២៦ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

+ ចាប់ដកហូតយកវត្ថុតាងរួមមាន÷ ម្សៅសថ្លា ចំនួន ២២កញ្ចប់ ទម្ងន់ ១៧,១៤ក្រាម ថ្លឹងទាំងសំបក, ទូរស័ព្ទ ១៥គ្រឿង, ដបជក់ ០៣, បារីអេឡិចត្រូនិច ០៦, ដែកកេះ ០៨, ខ្សៀជក់ ០៩, ដាវ ០២, អំពូលភ្លើងវិល ចំនួន ០២, កាំបិត ០១, កន្រៃ្ត ០៣ និងថង់ច្រកមួយចំនួន ៕ L៤២

Leave a Reply

Your email address will not be published. Required fields are marked *