ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចនាំខ្លួនប្ដីចេញពីមន្ទីរពេទ្យចាត់ការតាមច្បាប់ក្រោយយកញញួរវាយសម្លាប់ប្រពន្ធ

រាជធានីភ្នំពេញ: នារសៀលថ្ងៃទី ១៨ មករា ២០២៤នេះ កម្លាំងលោកកប៉ាល់ខណ្ឌសែនសុខបានចុះទៅដល់មន្ទីរពេទ្យដើម្បីនាំខ្លួនបុរសជាប្ដីដៃដល់វាយប្រហារប្រពន្ធស្លាប់យ៉ាងឃោរឃៅដោយញញួរយកមកចាត់ការតាមផ្លូវច្បាប់ក្រោយជននេះបានលេបថ្នាំប៉ងសម្លាប់ខ្លួនឯង ហើយក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិតរួចពីសេចក្តីស្លាប់។

យោងតាមផេកស្នងការរាជធានីភ្នំពេញបានឲ្យដឹងបែបនេះថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្ដីពីរមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ យកមកចាត់ការតាមផ្លូវច្បាប់ក្រោយលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេច បន្ទាប់ពីយោគយ័រវាយសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ។
នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤នៅវេលាម៉ោង៧:១៥នាទី មានករណីឃាតកម្មប្រើញញួរវាយក្បាលសម្លាប់ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតមិនសម្រេច នៅចំណុចផ្ទះលេខ ៩១ ផ្លូវបេតុងភូមិទ្រុងមាន់សង្កាត់អូបាច់ក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ។


ជនសង្ស័យជាប្ដីឈ្មោះ សួង រតនា ភេទប្រុសជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារ TBB ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ ៩១ ផ្លូវបេតុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្ដីពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា – ចិន ព្រះកុសមៈ យកមកកាត់ការតាមផ្លូវច្បាប់ក្រោយលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេច។/L18

Leave a Reply

Your email address will not be published. Required fields are marked *