សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដេីម្បីចូលរួមការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយលទ្ធផល អង្គរដ្ឋសភាបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម សុខ ឥសាន និង ឯកឧត្តម ហេង ហាលីម ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១ មីនា ឆ្នាំ២០២៤