ព័ត៌មានជាតិ

មានការរិះគន់ពីក្រុមគ្រួសារជនរងគ្រោះក្រោយសម្រាលកូន បណ្ដាលឱ្យស្លា..ប់ ម្ដាយ..

#ខេត្តព្រះសីហនុ
=============
ថ្មីៗនេះមានការជជែកវែកញែកពីមហាជនជុំវិញការសម្រាលកូន បណ្ដាលឱ្យស្លាប់ម្ដាយចោលកូននិងប្ដីទាំងនៅក្មេងវ័យ
លោករឿនភារ៉ា ត្រូវជាស្វាមីសពជនរងគ្រោះបានរៀបរាប់ទាំងសោកស្ដាយភរិយា ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះថា
មុនពេលកើតហេតុនៅវេលាម៉ោង ៤:៣០ នាទីព្រឹក ភរិយារបស់លោកដែលជាជនរងគ្រោះបានឈឺពោះធ្លាក់ ឈា..ម តិចតួចរួចក៏បានបញ្ជូនមកសំរាលនៅ(មន្ទីរសម្រាកព្យាបាលអន្តរជាតិក្រុងព្រះសីហនុ)ពេលមកដល់ក្រុមគ្រូពេទ្យបានពិនិត្យឃើញថាជនរងគ្រោះបានបើក ស្បូ..ន រៀបចំជិតសម្រាល។
ក្រោយមកក្រុមគ្រូពេទ្យក៏បានប្រាប់ទៅជនរងគ្រោះឲ្យព្យាយាមប្រឹងដើម្បីសម្រាលកូន
គ្រូពេទ្យបានប្រាប់មកភរិយារបស់លោកឲ្យប្រឹងព្យាយាមសម្រាលកូន (៤ទៅ៥ដង)តែទារកនៅតែមិនអាចកើត
ប្ដីជនរងគ្រោះបន្តទៀតថា ជនរងគ្រោះបានខំប្រឹងសម្រាលទាំងទឹកមុខស្លេកខ្លាំង។ ហើយក៏បាត់មាត់ឈឹងនិយាយលេងចេញតែម្ដងទៅ។
លោកសង្កាត់ធ្ងន់ថា ក្នុងនាមជាគ្រូពេទ្យមានបទពិសោធន៍សម្រាលកូនពេលនោះបើដឹងថាភរិយារបស់លោក មិនអាចសម្រាលបានគួរណាតែរកវិធីសាស្រ្ត ដើម្បីជួយជនរងគ្រោះ (ដូចជាការវះកាត់ជាដើម)
ក្រោយពីរជនរងគ្រោះស្ងាត់មាត់ឈឹងអ្នកគ្រូពេទ្យបាន ប្រាប់ថាទាល់តែបូមកូនចេញទើបធូរ ភ្លាមនោះក្រុមគ្រូពេទ្យបានបូមទារកនោះចេញពីផ្ទៃម្ដាយ បានដល់ជោគជ័យក៏ប៉ុន្តែជនរងគ្រោះហាក់នៅតែមិនធូរស្រាលដដែល។

ក្រោយពីបាត់មាត់អស់ ៥នាទី ក្រុមគ្រូពេទ្យបានសម្រេចបញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យ
បង្អែកខេត្តព្រះសីហនុ (ឬហៅកាត់ថាពេទ្យចំការចេក )នៅវេលាម៉ោងជាង៥:០០ព្រឹក
ហើយរហូតមកដល់ម៉ោង៦:០០ ព្រឹក ជនរងគ្រោះបានស្លា…ប់បា.ត់បង់ជី..វិតតែម្ដងទៅ
លោករឿនភារ៉ា បន្តទៀតថាលោកមិនអស់ចិត្តទេចំពោះរឿងនេះក្រោយរៀបចំ ស.ព ភរិយារបស់លោករួចរាល់លោកនឹងដាក់ពាក្យបណ្ដឹងដើម្បីឲ្យជួយរកយុត្តិធម៌ជូនដល់ភរិយារបស់លោកដែលបានចែកឋានទៅ បច្ចុប្បន្ន ស.ពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
ជុំវិញការស្លាប់របស់ជនរងគ្រោះដែលសំរាលកូននៅ មន្ទីរសម្រាកព្យាបាលអន្តរជាតិក្រុងព្រះសីហនុ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងកន្លែងសម្រាល
សុំការបំភ្លឺពីក្រុមគ្រូពេទ្យ តែគ្មានអ្នកបំភ្លឺ
ទេគិតត្រឹមម៉ោង៣:០០ ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣
អង្គភាពអ្នកសារព័ត៌មាន .SL.TV យើងនិងរង់ចាំការបកស្រាយបំភ្លឺពីមន្ទីរសម្រាប់ព្យាបាលអន្តរជាតិ ក្រុងព្រះសីហនុ នៅម៉ោងធ្វើការ។ ដោយ. តិល ភស្ត័. L42

Leave a Reply

Your email address will not be published. Required fields are marked *