2022-09-16 01-58am
=======
កណ្តាល) រឿងដែលបែកធ្លាយកក្រើកតាមបណ្តាញសង្គមលោកគ្រូនាយកសាលាវិទ្យាលយ័សេរីភាពក្រុងតាខ្មៅ វ៉ៃសិស្សស្រី ដោយសាររឿងទាំងនេះបើយើងពិនិត្យទៅលើទង្វើផ្គើនគ្មានវិន័យ និង គ្មានសីលធម៌របស់សិស្សបែបនេះហាក់បីដូចជាសិស្សក្រៅសាលាដែលគ្មានការឣបរំ អាវ៉ាសែគ្មានឣ្នកប្រដៅដូច្នោះហើយវាជាគំរូឣាក្រក់ដល់សិស្សដទៃទៀត ព្រោះពួកគាត់ក្លាយជាយុវជនឣស់ហើយ( គ្រួសារមានវិនយ័ប្រទេសមានច្បាប់ )ដូច្នេះហើយកត្តាឣបរំវាមានកត្តា៣
១ កត្តាគ្រួសារ ឨពុកម្ដាយមានការឣបរំនិងដិតដល់ជាងគេពោរពេញដោយមនោសញ្ជេតនាទាំងកាយ វាចា ចិត្ត និងព្រហ្មវិហារធម៏ទាំង៤ ថែមទៀត សុភាសិតមួយបានពោលថា(បើស្រលាញ់កូនឣោយប្រើរំពាត់)បើស្រលាញ់ពេក យល់ចិត្តពេកក្លាយជាកូនទំរើស ។ល។
២កត្តាឣបរំនៅសាលា ជាថ្នាលបណ្តុះផ្តល់ចំណេះដឹងគ្រប់ជំនាញដើម្បីចេះរស់នៅបត់បែនតាមកាល និងបំរើប្រទេសជាតិបង្កើនធនធានមនុស្ស ។
៣ កត្តាសង្គម មានច្បាប់សង្គមស្គាល់ហេតុនិងផល ឣ្នកជាសសរទ្រូងទំពាំងស្នងឬស្សី ឣ្វីៗត្រូវតែសំរបខ្លួនទៅតាមច្បាប់សង្គមនិងធ្វើជាគំរូដល់ឣ្នកដទៃ ៕
យ៉ាងណាមិញវាសុទ្ធតែជាកំហុសលោកគ្រូជាឣ្នកឣបរំ ការឣបរំ គួរណាស់ពិចារណាមុននឹងធ្វើឣ្វីមួយនិងផលប៉ះពាល់ ដែលយើងជាគំរូជាថ្នាលបណ្តុះចំណេះដឹង គួរតាំងចិត្តឣត់ធ្មត់ ស្របនិងច្បាប់ហើយជាកញ្ចក់ ជាប្រទីប កុំគិតថាឣញជាធំ ។
ដូច្នេះក្នុងការចាត់វិធានការយ៉ាងណានោះឣាស្រយ័ទៅលើក្រសួងពាក់ពន្ធ័ជាឣ្នកវិន្និច្ឆយ័សំរេចដោយការយល់ដឹងខ្ពស់ ។ឣត្ថបទ ដោយ លោក( កែមម៉ូវ)ហៅ (L12)ទំនាក់ទំនងលេខទូរសព្ទ 070500010។