តាមប្រភពប្រជាពលរដ្ឋដែលរស់នៅ ឃុំរាម បានបញ្ជាក់ឲ្យអង្គភាពសារព័ត៌មានយើងខ្ញុំថា អាជីវករលក់ដូរក្នុងផ្សារកងកេង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានលក់ប្រេងឆាកន្លះគីឡូក្នុងតម្លៃក្នុងតម្លៃ 3,500 ស្រាប់តែគាត់កើតទុក្ខមិនសុខចិត្ត បានថ្លឹងជញ្ជីងនៅផ្ទះមួយសារទៀត ស្រាប់តែបាន 4 ខាំតែប៉ុណ្ណោះ យើងខ្ញុំសុំអំពាវនាវ លោកអុ៊ចធារិន អភិបាលស្រុកព្រៃនប់មេត្តាជ្រាបនិងចុះជួយធ្វើអន្តរាគមន៍ដល់យើងខ្ញុំជាប្រជាពលរដ្ឋផង តើអាជីវករមួយចំនួននេះគាត់មានគោលបំណងស៊ីញើសឈាមអ្នកក្រឬមួយក៏គាត់លក់តាមតម្លៃ ក្រសួងពាណិជ្ជកម្ម ឲ្យលក់បាត់ខាំឬហៅថាស៊ីភ្នែកជញ្ជីងដើម្បីគេងចំណេញលើប្រជាពលរដ្ឋតែប៉ុណ្ណឹងសូម អភិបាលស្រុក មេត្តាជួយសម្រួលនិងអនុគ្រោះផង
#ស្រង់អត្ថបទL41..……01.04.23.ព្រះសីហនុ