ព័ត៌មានបឋម
=======
នៅវេលាម៉ោង ១២៖៤៥នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរចរាចណ៍មួយរវាង រថភ្លើង និងរថយន្តគ្រោះបន្ទាន់ពេលដែលរថយន្តធ្វើការឆ្លងផ្លូវ នៅម្តុំរំដួលជើងភ្នំ (ទំនប់រលក) ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
បើតាមព័ត៌មានបឋមពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ក្នុងហេតុការណ៍នេះបណ្តាលអោយមនុស្ស២នាក់រងរបួស បច្ចប្បន្នសមត្ថកិច្ចកំពុងចុះធ្វើការអន្តរាគមន៍នៅទីតាំងកើតហេតុ ចំណែកឯអ្នករងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះបន្ទាន់
រាយការណ៍ដោយL 42
រៀបរៀងអត្ថបទដោយ L13