ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បញ្ជូនខ្លួនជនសង្ស័យចំនួន៩នាក់ ករណីលួចមានស្ថានទម្ងន់ទោស ក្នុងភូមិសាស្ត្រក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ បន្ទាប់ពី ទទួលបានព័ត៌មានភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងចេញប្រតិបត្តិការ

ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) មួយកើតឡើងបង្កដោយជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ ០១គ្រឿង ធ្វើសកម្មភាពឆក់កាបូប ស្រ្តីម្នាក់កំពុងដើរ តែមិនបានសម្រេច។
ក្រោយពីទទួលបានដំណឹង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើ បានចំនួន ២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងបានឃាត់ខ្លួនបក្ខពួកជាបន្តបន្ទាប់ សរុបមានគ្នា ចំនួន ១៣នាក់ (ស្រី៤)។

– ជនរងគ្រោះ៖
១.ឈ្មោះ ស៊ឹង សុភក្រ្ក ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកុំព្យូទ័រ ស្នាក់នៅក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់ ម៉ូតូHONDA DREAM ឆ្នាំ២០១៧ ស្លាកលេខកំពត 1K-2926 ។
២.ឈ្មោះ គង់ វណ្ណា ភេទប្រុស ឆ្នាំកំណើត ២០០១ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូនEget ស្នាក់នៅក្រុមទី៤២ ភូមិ៥ សង្កាតលេខ៤ ក្រុង/ខេត្តព្រះសីហនុ ។ សម្ភារៈដែលបាត់បង់ ម៉ូតូHONDA DREAM ឆ្នាំ២០២២ ស្លាកលេខភ្នំពេញ1JO-2162 ។
– ជនសង្ស័យមានឈ្មោះរួមមាន៖
១.ឈ្មោះ អែម តុលា ហៅ ឡា ភេទប្រុស ឆ្នាំកំណើត ២០០៣ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំចំការស្ពៃ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
២.ឈ្មោះ សំ ចយ ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកុំព្យូទ័រ ស្នាក់នៅ មិនពិតប្រាកដ ។
៣.ឈ្មោះ ឌួង សំណាង ហៅ ស្វិត ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំម្លប់តាប៉ាង ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៤.ឈ្មោះ ឃុត ធានី ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ ជាងសាក់រូប ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៥.ឈ្មោះ លូង សុភីរ៉ាណាន់ ហៅ អាតូ ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់បន្ទប់ជួលម្ដុំអូរ០១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៦.ឈ្មោះ ខុន ថានិត ហៅ អាស្មោម ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មុខរបរ ជាងពិដាន ស្នាក់នៅភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៧.ឈ្មោះ ឆៃ វិរៈ ហៅ អាឈី , អាឈីត ភេទប្រុស ឆ្នាំកំណើត ២០០៧ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំអូរ០១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៨.ឈ្មោះ លី វណ្ណរិទ្ធ ភេទប្រុស ឆ្នាំកំណើត ២០០១ ជនជាតិខ្មែរ មុខរបរ ដឹកម្ហូបហាងចិន ស្នាក់បន្ទប់ជួលភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។
៩.ឈ្មោះ ហេង វេហា ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូន WOW NOW ស្នាក់បន្ទប់ជួលម្ដុំក្រោយផ្សាលើ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
១០.ឈ្មោះ ណុប ដាវ៉ាន់ ភេទស្រី ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំអូរ០១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
១១.ឈ្មោះ អ៊ួន ស្រីចេន ហៅ ល័ក្ក ភេទស្រី ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូឃេ ស្នាក់បន្ទប់ជួលម្ដុំក្រោយផ្សាលើ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
១២.ឈ្មោះ ទ្រី ទិអឺ ភេទស្រី ឆ្នាំកំណើត ២០០៣ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។
១៣.ឈ្មោះ សយ ស្រីពុំ ហៅ ដា ភេទស្រី ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូឃេ ស្នាក់បន្ទប់ជួលម្ដុំក្រោយផ្សាលើ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
-វត្ថុតាងដែលដកហូតបាន (មធ្យោយបាយធ្វើសកម្មភាព) ៖
១.ម៉ូតូម៉ាក SCOOPY CLUB ពណ៌ខ្មៅគ្រឺម ផលិតឆ្នាំ២០២១ ស្លាកលេខ ភ្នំពេញ1IU-9615
២.ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ កំពង់ចាម1AB-2194
៣.ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ ព្រះសីហនុ1J-4185
៤.ម៉ូតូម៉ាក HONDA DREAM ពណ៌ក្រហម ផលិតឆ្នាំ២០២២ គ្មានស្លាកលេខ
៥.ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ គ្មានស្លាកលេខ ។

ចំពោះជនសង្ស័យទាំង ៩ នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់ រីឯនារីទាំងបួននាក់ សូមធ្វើការអប់រំ និងមានអាណាព្យាបាលមកធានា៕

ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។ដោយ : តិល ភស្ត័

Leave a Reply

Your email address will not be published. Required fields are marked *