ព័ត៌មានជាតិ

ករណីបង្ខាំងមនុស្សដើម្បី…!

ព័ត៌មានបឋម
=========
ក្រុងព្រះសីហនុ
==========
ល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣
សមត្ថកិច្ចចំរុះ និងអាជ្ញាធរពាក់ពន្ធ័ បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មសណ្ឋាគារកាសុីណូយ៉ាពរ័ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុក្រោយមានសេចក្តីរាយការណ៍ទៅសមត្ថកិច្ចថា មានករណីបង្ខាំងមនុស្ស។
ក្រោយការពិនិត្យនិងសាកសួរ សមត្ថកិច្ចបញ្ជាក់ថា នេះមិនមែនជាករណីបង្ខាំងមនុស្សជំរិតទារប្រាក់ទេ គឺពាក់ពន្ធ័នឹងទំនាស់រវាងអ្នកជួលទីតាំងធ្វើអាជីវកម្មដែលក្ស័យធន ជាជនជាតិកូរ៉េ និងភាគីម្ចាស់ទីតាំងជាជនជាតិចិន។
ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចនៅបន្តសាកសួរនិងស្រាវជ្រាវបន្ថែមទៀត និងបានបញ្ជាក់ថា ករណីនេះមិនមែនជាករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ទេ។
រាយការណ៍ដោយL42
រៀបរៀងអត្ថបទដោយL13

Leave a Reply

Your email address will not be published. Required fields are marked *