ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់ ដែលសង្ស័យថាធ្វើអត្តឃាត បា.ញ់.សម្លា.ប់.ខ្លួនឯង បង្ករការភ្ញាក់ផ្អើល ដែលសង្ស័យថាមកពីមានវិបត្តិផ្លូវចិត្ត…

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ មានហេតុការណ៍ភ្ញាក់ផ្អើលស្ត្រីម្នាក់ដែលគេសង្ស័យថាធ្វើអត្តឃាតបា.ញ់.សម្លា.ប់ខ្លួនឯង នៅក្នុងផ្ទះ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីដែលសង្ស័យធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ឈ្មោះ ឡុង ចាន់នី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះ យ៉ែម ប៊ុនធឿន អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីនគរបាល ពួកគាត់ មានកូនប្រុស១នាក់និង ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅកាន់ទីនោះធ្វើការត្រួតពនិត្យជុំវិញកន្លែងកើតហេតុ ព្រមទាំងរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេក ទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះធ្វើកោសល្យវិច័យក្រែងពុំមែនជាអំពើអត្តឃាតបាញ់សម្លា.ប់ខ្លួនឯង ៕

ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *