ព័ត៌មានជាតិ

ពិធីដាំកូនត្នោត ១ពាន់ដើម ក្នុងគម្រោង ១ម៉ឺនដើម

នៅព្រឹកនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង បានសហការជាមួយថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ ដាំកូនត្នោត១ពាន់ដើមជំហានទី១ ក្នុងគម្រោង១ម៉ឺនដើម ក្នុងគោលបំណងបំផុសផ្នត់គំនិតអ្នកជំនាន់ក្រោយឲ្យស្រលាញ់អភិរក្សធនធានធម្មជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា ធ្វើការសហការជាមួយអជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោក វង្ស ណាផាត ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចូលរួមកម្មពិធីដាំកូនត្នោត១ពាន់ដើម ជាជំហានទី១ ក្នុងគម្រោង១ម៉ឺនដើម ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ សម្ព័នយុវជនស្រលាញ់សន្តិភាព សមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យ៉ាងច្រើនកុះករ នៅផ្លូវបណ្ឌិត ម៉ុង ឬទ្ធី កែវផុស ស្ថិតនៅឃុំកែវផុស ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ដោយ L៤២

ខេត្តព្រះសីហនុ÷នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣

Leave a Reply

Your email address will not be published. Required fields are marked *