ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពេលនេះចាប់បានហើយជនជាតិចិនដែលបង្ហោះវីដេអូចែកចាយគ្រឿងញៀនតាមបណ្ដាញសង្គម..

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២១និង០០នាទី មានប្រជាពលរដ្ឋបានរាយកាណ៍មកថាមានជនជាតិចិន បង្ហោះវីដេអូចែកចាយគ្រឿងញៀន​តាមបណ្ដាញសង្គម បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានចុះទៅបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ជនជាតិចិន ប្រព្រឹត្ដនៅ ក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

ជនសង្ស័យមានឈ្មោះ ៖ 

១-ឈ្មោះ CHEN JIANG HAI ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុមទី១​ ភូមិ១​ សង្កាត់លេខ៣​ ក្រុងព្រះសីហនុ​ ខេត្ដព្រះសីហនុ ។ 

២-ឈ្មោះ SHEN CHUAN ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មុខរបរ មិនពិតប្រាកដ ។ 

ដកហូតវត្ថុតាងរួមមាន 

-ទូរស័ព្ទដៃចំនួន​ ០៦គ្រឿង ។

-លិខិតឆ្លងដែនចំនួន​ ០១ក្បាល​ ។

-ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ ។

-ថ្នាំកញ្ចប់រូបទំពាំងបាយជូ អក្សរ POP DRINGK សង្ស័យជាសារធាតុញៀនចំនួន ៥៤ កញ្ចប់ ។

-ថ្នាំកញ្ចប់ពណ៌សក្រហម រូបសេះ សង្ស័យជាសារធាតុញៀនចំនួន ០៧ កញ្ចប់ ។

-ថ្នាំកញ្ចប់ត្នោត អក្សរ HERMES សង្ស័យជាសារធាតុញៀនចំនួន ០៨ កញ្ចប់ ។

-ថ្នាំកញ្ចប់ខៀវ សង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់ ។

-ថ្នាំកញ្ចប់ពណ៌ផ្ទៃមេឃ រូបទំពាំងបាយជូ សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ។

-ថ្នាំកញ្ចប់ពណ៌ខ្មៅ សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ។

-ថ្នាំកញ្ចប់ពណ៌ស សង្ស័យជាសារធាតុញៀនចំនួន ០៣ កញ្ចប់ ។

-ថ្នាំកញ្ចប់រូបក្រូច សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ។

-ថ្នាំកញ្ចប់រូបកែវកាហ្វេ សង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់ ។

-ម្សៅពណ៌ត្នោត សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ។

-ថ្នាំគ្រាប់ពណ៌ក្រហម សញ្ញា (WY) សង្ស័យជាសារធាតុញៀនចំនួន ១៧០២ គ្រាប់ ។

-ថ្នាំគ្រាប់ពណ៌លឿង សង្ស័យជាសារធាតុញៀនចំនួន ៦៧៣ គ្រាប់សារធាតុរាវ សង្ស័យជាសារធាតុញៀនចំនួន ០៨ ដប (ធំ ០៦ ដប និងតូច ០២ ដប) ។

-ឧបករណ៍សម្រាប់មូលបារីចំនួន ០១ គ្រឿង ។

-ឧបករណ៍គ្រីបកំប៉ុងសម្រាប់វេចខ្ចប់គ្រឿងញៀនចំនួន ០១ គ្រឿង ។

-សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ និងកាំភ្លើងខ្លីចំនួន ០១ដើម ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ តិល ភស្ត័

Leave a Reply

Your email address will not be published. Required fields are marked *