ព័ត៌មានជាតិ

ពិធីសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជន ពិការ..!

(កំពត)÷ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានសំណេះសំណាលសាកសួរសុខទុក្ខជាមួយសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកំពត ជាជនពិការប្រភេទ ក១ និងក២ ។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំផ្តាំផ្ញើរសាកសួរសុខទុក្ខ និងការនឹករលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សមាជិកអតីតយុទ្ធជនពិការខេត្តកំពត ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិរបស់យើង នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។៚សម្រួលអត្ថបទ(L16)

Leave a Reply

Your email address will not be published. Required fields are marked *