ព័ត៌មានជាតិ

ឧ ប ត្ថម្ភ ដោ យ សា លា ភូ មិ ន្ទ នី តិ សា ស្រ្ត

កម្មវិធីសម្ភោធផ្ទះលម្ហែកាយចំនួន៣ខ្នង ដោយសាកលវិទ្យាល័យ ភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងមានការចូលរួមដាំកោងកាងចំនួន១៥០ដើម អ្នកចូលរួម ១១៩នាក់ ការចំណាយថវិកាសាងសង់នេះឧបត្ថម្ភដោយសាកលវិទ្យាល័យ ភូមិន្ទ នីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបានសមិទ្ធិផល ខ្ចុះ៣ខ្នង ៤ម×៤ម សូឡាបំភ្លឺផ្លូវ៨គ្រាប់ ជួសជុលដំបូលខ្ចុះចាស់ៗ៤ខ្នង ក្រាលគ្រួសកន្លែងចតរថយន្ត គ្រួស១០ឡាន និងធ្វើស្លាកថ្មីបង្ងាញផ្លូវចូលសហគមន៍១ដែលមានទំហំ ២.៤ម×៣.៦ម សរុបថវិការទាំងអស់របស់សាកលវិទ្យាល័យ ភូមិន្ទ នីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៧៨៦៥.៨$ ដែលបានចំណាយដល់សហគមន៍ត្រពាំងសង្កែយើងខ្ញុំ សូមជូនពរ លោកនាយក ហាប់ ផល្ធី និងសប្បុរសទាំងអស់មានសុខភាព ជោគជ័យរាល់ការងារ សង្គមនិងគ្រួសារ សូមអរគុណ សូមអរព្រះគុណ!! សូបញ្ជាក់កម្មវិធីប្រព្រឹត្តទៅនៅថ្ងៃ ២៩.០៨.២០២២ L001 (078230000)

Leave a Reply

Your email address will not be published. Required fields are marked *