ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “៩សន្តិភាព សុខភាព និងសន្តិសុខការងារ”..!

(រាជធានីភ្នំពេញ)÷ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ” ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ។

ក្នុងពិធីនេះមានការចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ លោកប្រធានក្រុមប្រឹក្សា គណៈអភិបាល នាយករងរដ្ឋបាល លោកអធិការ មេបញ្ជាការកងរាជអាវុធហត្ថ តំណាងយោធាភូមិភាគពិសេស លោក លោកស្រីប្រធានការិយាល័យទាំង១១ លោក លោកស្រី តំណាងសហជីព និងមន្រ្តីរាជការជាគ្រូបង្រៀន។

ពិធីសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ឯក បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ជូនដល់សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ បង្ហាញពីមនោ សញ្ចេតនាស្និទ្ធស្នាលបំផុត នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២៚សម្រួលដោយ L16

Leave a Reply

Your email address will not be published. Required fields are marked *