ព័ត៌មានកូវិដ-19

កូវិដ-19 ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះមូលដ្ឋានថ្នាក់ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក និងសមាជិក សមាជិកាក្រុមការងារសរុបចំនួន […]

កូវិដ-19 ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

ជំនួយសប្បុរសជននៃប្រទេសសឹង្ហបូរី តាមរយះគ្លីនិចវេជ្ជបណ្ឌិត មេុីត ឌល់ សេត បានចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៧០គ្រួសារ

ខេត្តកំពត ស្រុកទឹកឈូ) ព្រឹកថ្ងៃទី៤រោចខែអស្សុជឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃចន្ទ័ទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទី ក្រោមអធិបបតីភាពលោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាអនុប្រធាន ស.ស.យ.ក ខេត្តកំពត ដោយមានការចូលរួមពីក្រុមកាងារថ្នាក់ខេត្ត លោក នាក់ សុវណ្ណារី គណះអភិបាលស្រុកឈូ ។ ដែលមកពី៣ភូមិក្នុងឃុំត្រពាំងសង្កែ ស្រុកឈូ ខេត្តកំពត ក្នុង១គ្រួសារ ទទួលបាន អង្ក១០គីឡូក្រាមនិងមី១០កញ្ចប់ ៕

កូវិដ-19 ព័ត៌មានជាតិ

ដំណឹងល្អសំរាប់បងប្អូនប្រជាពលរដ្ឋយើងក្នុងសង្កាត់ព្រែកថ្មី

ដំណឹងល្អសំរាប់បងប្អូនប្រជាពលរដ្ឋយើងក្នុងសង្កាត់ព្រែកថ្មី បន្តិចទៀតយើងមានរថយន្តសង្រ្គោះបន្ទាន់នៅក្នុងមណ្ឌសុខភាពសង្កាតព្រែកថ្មីយើងហើយ ដោយមានការចូលរួមឧបត្ថមពីព្រះសង្ឃនិងសប្បុរសជន។ នាឱកាសក្រោយ ខ្ញុំបាទនិងរៀបរាប់ពីព្រះនាមនិងនាមសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថមក្រោយពេលរថយន្តមកដល់មូលដ្ឋានរបស់យើង។

កូវិដ-19 ព័ត៌មានជាតិ

ការចាក់វ៉ាក់សាំងលើកទី២ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នងភូមិត្រពាំងសង្កែ

(ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងលើកទី២ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកែប ដែលមានរយះពេល៩ថ្ងៃ ចាប់ពីថ្ងៃទី០៣រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩ ដូចប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតាមប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកូនក្មួយ កុំចេញក្រៅផ្ទះបើពុំមានការចាំបាច់ ៣កុំ៣ការពារទាំងអស់គ្នា។

កូវិដ-19 ព័ត៌មានជាតិ

ការរកឃើញ អ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៣ នាក់ ជាអាជីវករ នៅផ្សារបឹងសាឡាង (ផ្សារក្រមួន)

យោងតាមប្រភពព័ត៌មានពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នារាត្រីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មានការរកឃើញ អ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៣ នាក់ ជាអាជីវករ នៅផ្សារបឹងសាឡាង (ផ្សារក្រមួន) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងប្រតិបត្តិការចុះយកសំណាក ស្វែងរកបុគ្គលសង្ស័យ ឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មី Delta នៅល្ងាចថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ នេះ។ ប្រភពដដែល បានឲ្យក្រុមប្រតិបត្តិ APP ក្រសួងព័ត៌មានដឹងថា ចំពោះករណីខាងលើ ពុំទាន់អាចបញ្ជាក់បានថា ជាករណីកូវីដធម្មតា ឬឌែលតានោះទេ ដោយត្រូវរង់ចាំលទ្ធផលចេញពីមន្ទីរពិសោធន៍ជាមុនសិន។

កូវិដ-19 ព័ត៌មានជាតិ

ការចាក់វ៉ាក់សាំងលើកទី១ ទៅដល់ក្មេងអាយុ១២ឆ្នាំដល់អាយុ១៧ឆ្នាំ

នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពសម្តេចឪក្នុងសង្កាត់ព្រែកថ្មី ខ័ណ្ឌច្បារអំពៅ ការចាក់វ៉ាក់សាំងលើកទី១ ទៅដល់ក្មេងអាយុ១២ឆ្នាំដល់អាយុ១៧ឆ្នាំ ការចាក់វ៉ាក់សាំងគឺដើម្បីបង្កាការពារនូវការឆ្លងរីករាលដាលនៃជម្ងឺកូវីត១៩ ដូចប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោរ ហ៊ុន សែន បានមានប្រសាសន៍ ប្រសិនបើបងប្អូនកូនក្មួយមិនមានការចាំបាច់សូមកុំចេញក្រៅផ្ទះ ៣កុំ៣ការពារ ។

កូវិដ-19

រដ្ឋបាលខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសព ដោយសារជំងឺកូវីដ-១៩

រដ្ឋបាលខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសព ដោយសារជំងឺកូវីដ-១៩ ចំនួន ០៣នាក់ នៅថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ សូមបងប្អូន ប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចជាប្រជាជនទាំងអស់គ្នានៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមបង្កើនការប្រុងប្រយ័ត្ន និង តាមដានសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ។ សូមចូលរួមទាំងអស់គ្នា អោយបានខ្ជាប់ខ្ជួននៅវិធានការណ៍ ៣ការពារ ៣កុំ និង ២អនុវត្តន៍ អោយបានត្រឹមត្រូវ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា។ «ការចូលរួមរបស់បងប្អូន ជាចំណែកមួយដែលធ្វើអោយប្រទេសយើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ»

កូវិដ-19 ព័ត៌មានជាតិ

ព្យាបាលជាសះស្បើយ ០៤នាក់ទៀត និង “មិនមាន” ករណីវិជ្ជមានថ្មីទេនៅថ្ងៃនេះ

ដំណឹងល្អ: ព្យាបាលជាសះស្បើយ ០៤នាក់ទៀត និង “មិនមាន” ករណីវិជ្ជមានថ្មីទេ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ – អ្នកឆ្លងសរុប = ៣៦២ នាក់ – អ្នកឆ្លងក្នុងសហគមន៍ = ៤១ នាក់ – អ្នកជាសះស្បើយ = ៣៤៥ នាក់

កូវិដ-19 ព័ត៌មានជាតិ

ព្យាបាលជាសះស្បើយ ១៧នាក់ទៀត និង “មិនមាន” ករណីវិជ្ជមានថ្មីទេ

BREAKING: ព្យាបាលជាសះស្បើយ ១៧នាក់ទៀត និង “មិនមាន” ករណីវិជ្ជមានថ្មីទេ 🇰🇭 គិតត្រឹមព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ – អ្នកឆ្លងសរុប = ៣៦២ នាក់ – អ្នកឆ្លងក្នុងសហគមន៍ = ៤១ នាក់ – អ្នកជាសះស្បើយ = ៣៤១ នាក់

កូវិដ-19 ព័ត៌មានជាតិ

ដំណឹងល្អៗ មិនមានករណីថ្មី កូវិដ-19 នៅក្នុងសហគមន៍នោះទេ

ដំណឹងល្អ៖ គិតត្រឹមព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ឃើញថាគ្មានអ្នកកើតជំងឺកូវិដ-19ពីសហគមន៍នោះទេ នេះបើយោងតាមសេចក្ដីជូនព័ត៌មានពីក្រសួងសុខាភិបាល។ – អ្នកឆ្លងសរុប = ៣៥៩ នាក់ – អ្នកឆ្លងក្នុងសហគមន៍ = ៤០ នាក់  – អ្នកជាសះស្បើយ = ៣០៧ នាក់ បញ្ជាក់: រកឃើញករណីវិជ្ជមានថ្មី ០២នាក់ទៀត តែជាអ្នកធ្វើដំណើរមកពីបរទេស មិនមែនជាករណីឆ្លងក្នុងសហគមន៍ទេ ។