ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កូនខ្មែរទាំងអស់ត្រូវជូនពរដល់បិតាជាតិរបស់យើងឲ្យមានអាយុវែងដើម្បីជាម្លប់ដល់បងប្អូនកូនខ្មែរយើងគ្រប់ៗគ្នា

កូនខ្មែរទាំងអស់ត្រូវជូនពរដល់បិតាជាតិរបស់យើងឲ្យមានអាយុវែងដើម្បីជាម្លប់ដល់បងប្អូនកូនខ្មែរយើងគ្រប់ៗគ្នា។
ប្រជាជនមីយ៉ាន់ម៉ា គួរតែអរគុណសម្ដេចតេជោ ព្រោះស្ថានភាពប្រជាជនមីយ៉ាន់ម៉ា បើប្រៀបធៀបទៅនិងប្រជាជនកម្ពុជាក្នុងអំឡុងទសវត្សរ៍១៩៧៥-១៩៧៩ គឺខុសគ្នាស្រឡះ។
កាលពីទស្សវត្សរ៍១៩៧៥-១៩៧៩ ប្រជាជនកម្ពុជាបានទទួលរងទុក្ខសោកនាដកម្មយ៉ាងព្រៃផ្សៃពីការសម្លាប់រង្គាលរបស់ពួកខ្មែរក្រហម ហើយពេលនោះគ្មានប្រទេសណាមួយហ៊ានចេញមុខមកសម្របសម្រួលដោះស្រាយជូនប្រជាជាតិកម្ពុជាឡើយសូម្បីតែអង្គការសហប្រជាជាតិ(UN) ដូចអ្វីដែលប្រជាជនមីយ៉ាន់ម៉ាកំពុងតែទន្ទឹងរងចាំដូចពេលនេះដែរ។
ប៉ុន្តែស្ថានភាពប្រទេសមីយ៉ាន់ម៉ានៅពេលបច្ចុប្បន្ននេះ គឺមានការយកចិត្តទុកដាក់ពី សម្ដេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធានអាស៊ានប្ដូរវេនក្នុងឆ្នាំ២០២២នេះ។
ហើយក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅពេលនេះ គឺជាការចេញមុខទៅដោះស្រាយទំនាស់ក្នុងនាមជាប្រធានអាស៊ានប្ដូរវេនដែលមានទំនួលខុសត្រូវខ្ពស់ចំពោះប្រជាជនអាស៊ីអាគ្នេយ៍នៅក្នុងតំបន់មួយនេះ។
ចំពោះអ្នកដែលបានរិះគន់និងប្រឆាំងចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនៅពេលនេះគឺមានតែអ្នកដែលចង់បំបែកបំបាក់អាស៊ានតែប៉ុណ្ណេះ ព្រោះអាស៊ានប្រៀបាននិងផ្ទះជើង១០ ប្រសិនបើផ្ទះរបស់យើងបានបាត់ជើងមួយណានោះ នោះយើងទាំងអស់គ្នាប្រាកដណាស់ក៏ពិបាកនឹងរស់នៅក្នុងផ្ទះនេះផងដែរ៕
07/01/2022
ប្រភពអត្ថបទដោយ : ចៅ បុណ្យ
SL

Leave a Reply

Your email address will not be published. Required fields are marked *