(ខេត្តកណ្តាល)÷ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវបានជ្រើសរើសតាមការបោះឆ្នោត និងទទួលស្គាល់ដោយប្រកាសក្រសួងមហាផ្ទៃ ដែលមានអាណត្តិ ៥ឆ្នាំ និងមានសិទិ្ធឈរឈ្មោះជាថ្មីម្តងទៀតនៅពេលចប់អាណត្តិ !
ឯកឧត្តមមានប្រសាសន៍ថា: គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយអំពីសមាសភាព តួនាទីភារកិច្ច របៀបរបបការងាររបស់គណៈកម្មាធិការបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋហើយកិច្ចប្រជុំនេះយើងក៍ផ្សព្វផ្សាយផងដែរអំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត និងពិភាក្សាគ្នាអំពីកាលបរិច្ឆេទនៃការប្រកាសជ្រើសរើសប្រធាន អនុប្រធានការិយាល័យខេត្ត នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។
គួរបញ្ជាក់ថា: រដ្ឋបាលខេត្តកណ្តាលចាប់ផ្តើមទទួលពាក្យបេក្ខជនប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២២ កន្លែងដាក់ពាក្យ និងទទួលពាក្យនៅរដ្ឋបាលខេត្តកណ្តាលការិយាល័យ លេខាក្រុមប្រឹក្សាខេត្ត ៕