ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន…!

🇰🇭សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕ ព្រឹកថ្ងៃចន្ទ១៥រោចខែផល្គុនឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ខែមេសាឆ្នាំ២០២៤៕

ព័ត៌មានជាតិ

ក្រសួងអប់រំនឹង………………………… ជ្រើសរើសសាលាបឋមសិក្សា៥០ ទូទាំងប្រទេស ដើម្បីអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃ

ភ្នំពេញ៖លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានអោយដឹងនៅព្រឹកថ្ងៃទី៤មេសានេះថា ក្រសួងនឹងជ្រើសរើសសាលារៀន ដែលមានសក្ដានុពល ប្រមាណ៥០ ទូទាំងប្រទេសដើម្បីអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃ ជាបន្តទៀត បន្ទាប់ពីបានសាកល្បងអនុវត្តជោគជ័យលើសាលារៀន២០កន្លងមក។ លោកស្រីបានបន្តថា កំណែទម្រង់កម្មវិធីសិក្សា ពីការរៀនពាក់កណ្ដាលថ្ងៃ ទៅការរៀនពេញមួយថ្ងៃ គឺក្រសួងបង្កើនម៉ោងសិក្សាពីបួនម៉ោងទៅប្រាំមួយម៉ោងក្នុងមួយថ្ងៃ ឬ៤០ម៉ោងក្នុងមួយសប្ដាហ៍៕ ថ្ងៃទី០៤.០៤.២៤ រាយការណ៍ដោយ L04 រៀបរៀងអត្ថបទដោយ L13

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណី.គេចពីរ ស.្ល.ា.ប់.បែរទៅ….

ភ្នំពេញ ៖យុវជនម្នាក់ បាន ស.្ល.ា.ប់.ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជិះម៉ូតូឌុបគ្នា គេចពីក្មេងទំនើងមួយក្រុមដេញកាប់ ជ្រុលទៅបុកខឿន ដួលបោកទៅនឹងផ្លូវកាលពីម៉ោង ជាង៣ ទៀបភ្លឺឈានចូលថ្ងៃទី៤ខែមេសាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ សពមានឈ្មោះ ណាង អាយុជាង២០ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំផ្សារព្រៃទារ ខណ្ឌពោធិ៍សែនជ័យ៕ ថ្ងៃទី០៤.០៤.២៤ រាយការដោយL04 រៀបរៀងអត្ថបទដោយ L13

ព័ត៌មានជាតិ

កម្មវិធីបុណ្យផ្កាប្រាក់ឆ្លងសម្មិទ្ធផលវត្តថ្មីបារមីហ្មឺនកែវ

កណ្ដាល៖ វត្តថ្មីបារមីហ្មឹនកែវ ដែលស្ថិតនៅ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្ដាល។ វត្តថ្មីបារមីហ្មឹនកែវ ត្រូវបានក៏សាងឡើងតាំងតែពីឆ្នាំ២០១៧ មកម្លេះ ហើយបច្ចុប្បន្ននេះឃើញថាត្រូវបានកសាងបានសម្មទ្ធផលនានាជាច្រើន។ ព្រះចៅអធិការវត្តថ្មីបារមីហ្មឹនកែវ ព្រះនាម សឿន អាន ព្រមទាំងពុទ្ធបរិសទ្ធជិតឆ្ងាយប្រារព្ធធ្វើបុណ្យផ្កាប្រាក់ដើម្បីឆ្លងសម្មទ្ធផលនានាក្នុងវត្តដែលជាការខិចខំប្របូលបច្ច័យរបស់ព្រះចៅអធិការ សឿន អាន ពីពុទ្ធបរិស័ទ ជិតឆ្ងាយ រហូតដល់បានចាប់ផ្ដើមឆ្លងនាថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ២០២៤។ កម្មវិធីបុណ្យត្រូវឆ្លងបញ្ចប់នា ថ្ងៃ៨រោច ខែឆ្នាំដដែរ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ហើយព្រមទាំងមានព្រះអង្គវន វាសីចន្ទមនី ចូលរួមសម្ដែងធម៌ទេសនាផងដែរនៅរសៀលម៉ោង៣។ រាយការណ៍ដោយ L14! ស្រុកស្អាង ថ្ងៃទី១ មេសា ឆ្នាំ២០២៤។

ព័ត៌មានជាតិ

កោះហៅមន្រ្តីនគរបាលចរាចរណ៍ ៣នាក់ មកអប់រំ ធ្វើកិច្ចសន្យាជាលើកទី១ ក្រោយមិនអូសរថយន្តចតល្មើស

ភ្នំពេញ ៖ ក្រោយពីបែកធ្លាយ វីដេអូរ មន្រ្តីនគរបាលចរាចរណ៍សណ្ដាប់សាធារណៈ ចុះមកបម្រុង អូសរថយន្ត ស៊េរីទំនើប មួយគ្រឿង ចតល្មើសទិស នៅមុខទីតាំងហាងកាហ្វេមួយកន្លែង កាលពីម្សិលមិញ បន្ទាប់ពីម្ចាស់ទ្បានហុចអ្វីម្យ៉ាង ទៅអោយ មន្រ្តីនគរបាលបែរជាប្ដូរចិត្ត មិនអូសយករថយន្តនោះទៅវិញ។ ក្រោយឃើញសកម្មភាពខុសឆ្គងវិនិយចែកចាយក្នុង បណ្ដាញសង្គម អ្នកនាំពាក្យស្នងការបញ្ជាក់ថា មន្រ្តី៣នាក់ ត្រូវបាន ហៅមកអប់រំ ណែនាំធ្វើកិច្ចសន្យាជាលើកទី១៕L18

ព័ត៌មានជាតិ

ប៉ូលិសឃាត់ខ្លួនបុរសដែលជាន់ទង់ជាតិកម្ពុជា

បុរសម្នាក់ប្រើប្រាស់សារធាតុញៀន បង្កការអុកឡុកនៅក្នុងមូលដ្ឋាន និងធ្វើសកម្មភាពជាន់លើទង់ជាតិព្រះរាជាណាចក្រកម្ពុជា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មកម្លេះ។ ជនសង្ស័យឈ្មោះ អ៊ុក​ ភក្តី​ ភេទប្រុស​ មុខរបរ​ រេីសអេតចាយ ស្នាក់​នៅ​ ផ្ទះ​ជួល​ ភូមិដំណាក់ធំ៤​ សង្កាត់​ស្ទឹងមានជ័យ​២​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ។L18

ព័ត៌មានជាតិ

អភិបាលស្រុកកំបូល បានដឹកនាំកម្លាំងគណៈបញ្ជាការ

(ព័ត៌មានបឋម) ​បើ​តាម​សេចក្តី​រាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៥ ។ ០៣.ឆ្នាំ២០២៤ លោក យ៉ែម ស៊ុនសូដា អភិបាលស្រុកកំបូល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចម្រុះ រួមទាំងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការខេត្តកំបូល ចុះទម្លាយទីតាំងហ្គេមមួយកន្លែងឈ្មោះ យីហូ {ប៉ារ៉ាមុង} ដែលបើកល្បែងភ្នាល់ ល្បែងស៊ីសងបៀរការ៉ាត់ និងនេសាទនៅភូមិងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រី ០៦នាក់ ព្រមទាំងសម្ភារមួយចំនួនដូចជា អន្ទាក់នេសាទ ០៧ និងតុ។ សន្លឹកបៀការ៉ាត់ចំនួន០៩សន្លឹក បច្ចុប្បន្នអ្នកលេងល្បែងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកកំបូលដើម្បីចាត់ការតាមច្បាប់។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរសជាប្តី ដែលវាយប្រពន្ធស្លាប់ ទៅដាក់ពន្ធនាគារខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង​ ១៧ និង ៣០ នាទី​ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ​២០២៤ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនជាប់ចោទ វាយប្រពន្ធស្លាប់នោះ ឈ្មោះ មាស ម៉ៅ អាយុ ៥៦ឆ្នាំ​ ពាក់ព័ន្ធករណី​ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​។  ការបញ្ជូនជនជាប់ចោទទៅកាន់ពន្ធនាគារ តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក​ ស៊ុយ រ៉ា ហួរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន។L18

ព័ត៌មានជាតិ ព័ត៌មានសិល្បះ និងកីឡា ព័ត៌មានសុខភាព និងសម្រស់

ក្រុមបវរកញ្ញាមកពីបណ្តាប្រទេសនានា

ក្រុងកោះរ៉ុង៖វត្តមាននៅឯខេត្តព្រះសីហនុ ក្រុមបវរកញ្ញាមកពីបណ្តាប្រទេសនានាជាង៥០ប្រទេសលើពិភពលោក រីករាយ កំសាន្តចូលរួមលេងល្បែងប្រជាប្រិយខ្មែរយើងមានដូចជា វាយក្អម,រាំដណ្តើមកៅអី ទូលក្អមដើរ ដណ្តើមស្លឹកឈើជាដើម ជាមួយអារម្មណ៍រំភើបនៅលើកោះរ៉ុង (ម៉ាហ្វីយ៉ារីសត) នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ៕L18

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សុំកោតសរសើរដល់កងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បានខ្នះខ្នែងដុតដៃដុតជើងស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មដោយចេតនា នៅស្រុកពាមរក៍ ខេត្តព្រៃវែង!!

ក្រុមគ្រួសារជនរងគ្រោះសូមលើកម្រាមដៃដប់បួងសួងនិងថ្លៃអំណរគុណនិងកោតសរសើរអស់ពីចិត្តនិងសុំជូនពរដល់លោកឧត្តមសេនីយ៍ឯកង៉េង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃនឹងលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃព្រមទាំងលោកវីរៈសេនីយ៍ឯក ឆាន់ គឹមលី ព្រមទាំងក្រុមការងារទាំងអស់ឱ្យមានសុខភាពល្អ និងឈ្នះអស់មាសសត្រូវ។ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយចេតនា បានកើតឡើងនៅចំណុច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បង្កឡើងដោយជនសង្ស័យឈ្មោះ ឡឹង ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឡឹក សុធា ភេទស្រី និងឈ្មោះ ខឹម សុផល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត បានរត់គេចខ្លួនបាត់។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បានសហការជាមួយ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមនីតិវិធី ជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ​។ រហូតដល់ថ្ងៃទី២១ […]