ព័ត៌មានសន្តិសុខសង្គម

ប៉ុនប៉ងរំលោភតែខាងស្រីដឹងខ្លួនចាក់របួសបួនកន្លែង

(ព្រៃវែង)÷មានករណីប៉ុនប៉ងរំលោភសេពសន្ថវះ និង លួច មានស្ថានទម្ងន់ទោស ដោយប្រើហិង្សាមានអាវុធនៅចំណុចភូមិឥដ្ឋ​ ឃុំឬស្សី ស្រុកពាមជរ ខេត្តព្រៃវែង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា: មុនពេលកើតហេតុជនសង្ស័យបានឡើងលើផ្ទះ ចូលដល់ក្នុងបន្ទប់ដេករបស់ជនរងគ្រោះខាងលើគោលបំណងរំលោភ តែត្រូវបានជនរងគ្រោះស្គាល់មុខហើយ ស្រែកអោយគេជួយ ជនសង្ស័យក៏យកកូនកាំបិតចាក់លើជនរងគ្រោះធ្វើអោយរបួសចំនួន ៤ កន្លែង:
– ពោះ ១ កន្លែង.គ្លៀកឆ្វេង ១ កន្លែង.លើសន្លាក់ដៃ ២ កន្លែង។រួច​ហើយដណ្ដើមយកទូរស័ព្ទដៃម៉ាក huawei 11 bro ពីជនរងគ្រោះយកទៅលាក់ទុកនៅពំនូកចំបើង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ បាន សារឿនហៅ ង៉ូយ ភេទប្រុស អាយុ ៤២ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំខាងលើ បានសារថា​ ខ្លួនពិតជាបានប្រព្រឹត្តមែន តែគោលបំណងរំលោភសេពសន្ថវះ ខ្លួនមិនបានយកលុយនិងទូរស័ព្ទទេ គ្រាន់តែយកទុកសិន ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ២១ និង ១០នាទី ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២២ ។
បច្ចុប្បន្នជនសង្ស័យ​ ឃាត់​ខ្លួន​នៅអធិការដ្ឋាននគរបាលស្រុកដេីម្បីបំពេញនីតិវិធីច្បាប់៚សម្រង់អត្ថបទ(L16)

Leave a Reply

Your email address will not be published. Required fields are marked *