ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ខេត្តកណ្ដាល៖ នាព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២

 

 

ខ្ញុំបាទបានចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ប្រចាំខែកញ្ញា ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណ:កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។

ក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានរៀបចំពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដែលត្រូវបានគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំង ដែលមានសមាសភាពដូចខាងក្រោម៖

១. ឯកឧត្តម គង់ សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការគណបក្ស ខេត្ត ត្រូវបានតែងតាំងជាប្រធានគណៈចលនាមហាជនគណបក្ស ខេត្តកណ្តាល។

២.ឯកឧត្តម នុត ពុធដារ៉ា ត្រូវបានតែងតាំងជាអនុប្រធានគណ:ត្រួតពិនិត្យគណបក្សខេត្តជំនួសឯកឧត្តម នៃ ចារី ដែលត្រូវផ្លាស់ប្តូរកន្លែងធ្វើការទៅខេត្តផ្សេង។

៣.ប្រធានមន្ទីរចំនួន ០៣នាក់ និងមន្រ្តីទីស្នាក់ការបក្សខេត្ត ត្រូវតែងតាំងជាសមាជិកគណបក្សខេត្ត

៤.គណបក្សខេត្ត បានស្នើសុំតែងតាំងមន្រ្តីចំនួន ០២រូបទៀត រួមមាន ឯកឧត្តម ឌឹម បូរ៉ា និងឯកឧត្តម ហាក់ សុខមករា ជាសមាជិកគណបក្សខេត្តកណ្តាល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណ:អចិន្ត្រៃយ៍គណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណ:កម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសាខាគណបក្សមន្ទីរ-អង្គភាព ជុំវិញខេត្ត លោក លោកស្រី ប្រធាន អនុប្រធានប្រចាំការ គណបក្សក្រុង/ស្រុក សរុប ប្រមាណ ១០៣ នាក់ ៕

Leave a Reply

Your email address will not be published. Required fields are marked *