ព័ត៌មានជាតិ

ទៀតហើយ! តើពិតដែរឺទេ? ក្មេងតាកែវឥឡូវ សាហាវណាស់ ចេញឆក់ទាំងថ្ងៃ សូមបងប្អូនដែលជិះម៉ូតូ ប្រុងប្រយ័ត្នកាបូប ទូរស័ព្ទ…

តាកែវ៖ នេះបើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ly Meng ដែលសារព័ត៌មានទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្មេងតាកែវឥឡូវ សាហាវណាស់ចេញឆក់ទាំងថ្ងៃ សូមបងប្អូនដែលជិះម៉ូតូ ប្រុងប្រយ័ត្នកាបូប ទូរស័ព្ទ ទីតាំងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ នៅម្តុំលោកតាម្លប់ ម៉ោង៤ រសៀល។ ប្រភពព័ត៌មានបានឲ្យដឹងបន្តថា ពិតជាមានករណីឆក់មែន។

ដំបូងគាត់ត់និងប្អូនស្រីម្នាក់ទៀតបានជិះម៉ូតូម៉ាកសង់ C125 ពណ៌ខ្មៅ សេរី២០០៧ ចេញពីផ្សារ ពេលអ៊ុតសក់រួច បានជិះម៉ូតូតាមផ្លូវ រួចឈប់ទិញបាយឆា មិនដឹងថាក្រុមចោរ ជិះម៉ូតូតាមពួកគាត់ពីណាមកទេ។ ស្រាប់តែមកដល់កន្លែងកើតហេតុ បានធ្វើសកម្មភាពឆក់ខ្សែ.ក និងកាបូប មួយទំហឹងពីគាត់ តែសំណាងល្អខ្សែ.ក និងកាបូប មិនត្រូវបានក្រុមចោរ ឆក់យកបាននោះទេ នៅម្តុំលោកតាម្លប់សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ កាលពី រសៀល ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៣។
ទាក់ទិនករណីនេះ ជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ ដោយសារពួកគាត់អត់បានបាត់បង់ទ្រព្យសម្បត្តិ និងគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ៕

  1. ដោយ : L.24 ណាណូ តាកែវ

Leave a Reply

Your email address will not be published. Required fields are marked *