សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ជូនដល់លោកយាយ ស៊ុម នឹម អាយុ ៨៦ឆ្នាំ មានជំងឺប្រចាំកាយ និងលោកតា ពេជ្រ ធន់ អាយុ ៨៤ឆ្នាំ ពិការភ្នែកដេីរពុំរួច ដែលត្រូវជាប្តីប្រពន្ធនឹងគ្នារស់នៅជាមួយគ្នាយ៉ាងលំបាក ខណៈដែលកូនស្រីរបស់គាត់ជាស្ត្រីមេម៉ាយកូន ៥នាក់ មិនទាន់ស្វែងរកការងារធ្វេីបានបន្ទាប់ពីវិបត្តិកូវីដ-១៩ បច្ចុប្បន្នគ្រួសារខាងលេីនេះរស់នៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។