ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រឡុកស៊ីម៉ងត៍ បានបុក នឹងកិនម៉ូតូមួយគ្រឿង បណ្ដាលឲ្យ_ស្លាប់_១នាក់ និងរងរបួស_ស្រាល_១នាក់..!

(កណ្តាល)÷ រថយន្តក្រឡុក ស៊ីម៉ងត៍១គ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញៈ5A-1100 បានបុក និងកិន ពីលើម៉ូតូមួយគ្រឿងមានស្លាកលេខ កណ្ដាល:1AL-1557 បណ្តាលឲ្យយុវតីម្នាក់ដែលជាសិស្សបានស្លាប់បាត់បង់អាយុជីវិត នៅហ្នឹងកន្លែងភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល ចំណែកឯអ្នកបើកបររថយន្ត បានគេចខ្លួនបាត់ទៅហើយ។

សូមបញ្ជាក់ថា: ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅ ចំនុច ក្នុងភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នៅវេលាម៉ោង១១:០០នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២៚L16
* សូមចូលរួមរំលែកទុក្ខដល់គ្រួសារសពផង 😭😭😭

Leave a Reply

Your email address will not be published. Required fields are marked *