ព័ត៌មានជាតិ

នាវាទេសចរណ៍បរទេស ១គ្រឿង បាននាំភ្ញៀវទេសចរចណ៍ចម្រុះជាតិសាសន៍ជាង ៦០០នាក់ ចូលចតនៅកំពង់ផែស្វយ័ត្នខេព្រះសីហនុ

ខេត្តព្រះសីហនុ÷ មាននាវាទេសចរណ៍បរទេស ១គ្រឿងមានឈ្មោះ VASCO DA GAMA បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេស នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ តាមការឪ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឪ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ២០២៣ នេះនាវាទេសចរណ៍បរទេសមានឈ្មោះ VASCO DA GAMA មានសញ្ជាតិ PORTUGAH មានបណ្តោយ ២១៩,៤ម៉ែត្រ ទទឹង ៣០,៨០ម៉ែត្រ បានធ្វើដំណើចាកចេញពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង២៥នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នាវានេះមានគម្រោងចាក ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២១ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។ គួររម្លឹកឲ្យដឹងឡើងវិញដែរថា÷
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ខេត្តព្រះសីហនុ ត្រៀមទទួលនាវា Wasterdan ដែលនឹងនាំភ្ញៀវទេស ចរបរទេសចម្រុះជាតិសាសន៍ប្រមាណជា៤០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលជាការដឹងគុណនិងថ្លែងអំណគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតិឪ្យនាវាបានចូលចតកាលពីជំងឺរាតត្បាតកូវីដ-១៩ កំពុងវាយលុកជាសកលហើយនៅក្នុងគ្រានោះមានប្រទេសចំនួន0៥ មិនអនុញ្ញាតិឪ្យនាវា Wasterdam ចូលចត ដោយសារខ្លាចឆ្លងជំងឺកូវីដ១៩ ៕

ដោយ÷ L.៤២

Leave a Reply

Your email address will not be published. Required fields are marked *