ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខ្មា.ន់.កាំ.ភ្លើ.ង.ម្នាក់ ចូល.បា.ញ់.ប្ដី ប្រពន្ធមួយគូដល់ក្នុងផ្ទះ ប្រពន្ធស្លា.ប់ ខណៈប្ដី.របួ.ស.ធ្ង.ន់…

(កំពង់ចាម)៖ ពីរនាក់ប្ដីប្រពន្ធមួយគូ ត្រូវបានខ្មា.ន់កាំ.ភ្លើ.ងចូលបា.ញ់.ប្រហារដល់ក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បណ្ដាលឲ្យប្រពន្ធស្លា.ប់ភ្លាមៗ ខណៈប្ដីរបួស.ធ្ង.ន់។ ហេតុការណ៍នេះ កើតឡើងនៅភូមិអណ្ដូងត្រាំ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ដំបូងឡើយគេឃើញជន សង្ស័យម្នាក់ចុះពីរថយន្ដមួយគ្រឿង ដើរចូលផ្ទះរបស់ជនរងគ្រោះ ក្រោយមកស្រាប់តែលឺសំឡេងស្នូរ.កាំ.ភ្លើ.ងផ្ទួនៗជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ក្រោយមកទើបដឹងថា ស្នូរកាំភ្លើងផ្ទួនៗនោះ បានបណ្ដាលឲ្យស្ដ្រីម្នាក់ស្លា.ប់ និងប្ដីរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយឡែក ខ្មាន់.កាំ.ភ្លើង.បានគេចខ្លួនបានក្រោយធ្វើសកម្មភាព។

កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី៕

ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *