ព័ត៌មានជាតិ

អភិបាលស្រុកកំបូល បានដឹកនាំកម្លាំងគណៈបញ្ជាការ

(ព័ត៌មានបឋម) ​បើ​តាម​សេចក្តី​រាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៥ ។ ០៣.ឆ្នាំ២០២៤ លោក យ៉ែម ស៊ុនសូដា អភិបាលស្រុកកំបូល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចម្រុះ រួមទាំងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការខេត្តកំបូល ចុះទម្លាយទីតាំងហ្គេមមួយកន្លែងឈ្មោះ យីហូ {ប៉ារ៉ាមុង} ដែលបើកល្បែងភ្នាល់ ល្បែងស៊ីសងបៀរការ៉ាត់ និងនេសាទនៅភូមិងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រី ០៦នាក់ ព្រមទាំងសម្ភារមួយចំនួនដូចជា អន្ទាក់នេសាទ ០៧ និងតុ។ សន្លឹកបៀការ៉ាត់ចំនួន០៩សន្លឹក បច្ចុប្បន្នអ្នកលេងល្បែងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកកំបូលដើម្បីចាត់ការតាមច្បាប់។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរសជាប្តី ដែលវាយប្រពន្ធស្លាប់ ទៅដាក់ពន្ធនាគារខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង​ ១៧ និង ៣០ នាទី​ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ​២០២៤ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនជាប់ចោទ វាយប្រពន្ធស្លាប់នោះ ឈ្មោះ មាស ម៉ៅ អាយុ ៥៦ឆ្នាំ​ ពាក់ព័ន្ធករណី​ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​។  ការបញ្ជូនជនជាប់ចោទទៅកាន់ពន្ធនាគារ តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក​ ស៊ុយ រ៉ា ហួរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន។L18

ព័ត៌មានជាតិ ព័ត៌មានសិល្បះ និងកីឡា ព័ត៌មានសុខភាព និងសម្រស់

ក្រុមបវរកញ្ញាមកពីបណ្តាប្រទេសនានា

ក្រុងកោះរ៉ុង៖វត្តមាននៅឯខេត្តព្រះសីហនុ ក្រុមបវរកញ្ញាមកពីបណ្តាប្រទេសនានាជាង៥០ប្រទេសលើពិភពលោក រីករាយ កំសាន្តចូលរួមលេងល្បែងប្រជាប្រិយខ្មែរយើងមានដូចជា វាយក្អម,រាំដណ្តើមកៅអី ទូលក្អមដើរ ដណ្តើមស្លឹកឈើជាដើម ជាមួយអារម្មណ៍រំភើបនៅលើកោះរ៉ុង (ម៉ាហ្វីយ៉ារីសត) នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ៕L18

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សុំកោតសរសើរដល់កងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បានខ្នះខ្នែងដុតដៃដុតជើងស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មដោយចេតនា នៅស្រុកពាមរក៍ ខេត្តព្រៃវែង!!

ក្រុមគ្រួសារជនរងគ្រោះសូមលើកម្រាមដៃដប់បួងសួងនិងថ្លៃអំណរគុណនិងកោតសរសើរអស់ពីចិត្តនិងសុំជូនពរដល់លោកឧត្តមសេនីយ៍ឯកង៉េង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃនឹងលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃព្រមទាំងលោកវីរៈសេនីយ៍ឯក ឆាន់ គឹមលី ព្រមទាំងក្រុមការងារទាំងអស់ឱ្យមានសុខភាពល្អ និងឈ្នះអស់មាសសត្រូវ។ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយចេតនា បានកើតឡើងនៅចំណុច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បង្កឡើងដោយជនសង្ស័យឈ្មោះ ឡឹង ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឡឹក សុធា ភេទស្រី និងឈ្មោះ ខឹម សុផល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត បានរត់គេចខ្លួនបាត់។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បានសហការជាមួយ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមនីតិវិធី ជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ​។ រហូតដល់ថ្ងៃទី២១ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មានករណីអគ្គី…!

(ដំណឹង​បឋម)ខណៈនេះមានករណីអគ្គីភ័យឆាបឆេះរោងចក្រមួយកន្លែងស្ថិតនៅរោងចក្រមួយកន្លែង យុីហោ អ.ជី ហួត វ៉ែ ផលិតស្បែកជើង ដែលស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល វេលាម៉ោង៥:៣០នាទីល្ងាច ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៤។ រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងត្រូវបានបញ្ជូនទៅតាមអង្គភាពផ្សេងៗ ដើម្បីជួយអន្តរាគមន៍ ក្នុងនោះ កងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចូលរួមសហការផងដែរ៕L18

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

តុលាការផ្តន្ទាទោសលើជនជាប់ចោទចំនួន២នាក់ដាក់

តុលាការផ្តន្ទាទោសលើជនជាប់ចោទចំនួន២នាក់ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់អស់មួយជីវិតពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន១៦០គីឡូ ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៤ លោក កី ម៉ានេរ៉ា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទចំនួន២នាក់ ១.ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ វៀតណាម ២.ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ឡាវ ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់អស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗ៨០លានរៀល បង់ចូលថវិការដ្ឋ ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន១៦០គីឡូ។L18

ព័ត៌មានជាតិ

ឃាត់ខ្លួន​លោកផ្កាយ២ម្នាក់​ ករណីឆបោកលុយជាង ៥ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខណ្ឌនគរបាលជាតិ

ភ្នំពេញ​៖ចាប់ខ្លួនលោកឧត្តមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យបច្ចេកទេស និងបង្ការអគ្គិភ័យ (ក២) ដោយកម្លាំងនគរបាលព្រមទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ តាមដីកាឲ្យនាំខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ ករណីឆបោកលុយជាង ៥ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខណ្ឌនគរបាលជាតិ៕L18

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

នៅវិមាន៧មករា នាព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ៕

ព័ត៌មានជាតិ

ឯកឧត្តមគង់សោភ័ណ្ឌដឹកនាំក្រុមការងារចុះរៀបចំសន្តិសុខសណ្ដាប់ធ្នាប់

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពព្រលាន្តយន្តហោះ និងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ត្រៀមទទួលបដិសណ្ឋារកិច្ចនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចនឹងអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ខេត្តកណ្តាល។ “ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ក្រោមការវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ក្នុងនោះ ទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម CAIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក”៕L.17 នារសៀល ថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤

ព័ត៌មានជាតិ

ផ្លូវជាតិលេខ៥ចាប់ពីរង្វង់មូលផ្លូវ៥៨មកផ្សា…!

ក្រុងប៉ោយប៉ែត នៅតាមសងខាផ្លូវជាតិលេខ៥ចាប់ពីរង្វង់មូលផ្លូវ៥៨មកផ្សាកណ្តាល ដែលមានត្រែង ស្បូវ ស្មៅ កូនឈើដុះ និងការចោលសំរាម លាយឡំក្លិនមិនល្អផងនោះ ត្រូវបានឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត សហការណ៍ជាមួយលោកប្រធានមន្ទីរសាធារណៈការខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត ចុះសម្អាត អោយស្អាតល្អ ជាសោភណ្ឌភាពនិងបរិស្ថានប្រកបដោយផាសុកភាព ។ ក្រុមការងារបានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមរួមគ្នាសម្អាតបរិស្ថានឲ្យស្អាតល្អ ពិសេសសូមកុំយកសំរាមទៅចោលពាសវាលពាសកាលតទៅទៀត