ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

លក់ទូរសព្ទដៃទំនើប ដុល្លា ដុល្លាសុវណ្ណភូមិគំរប់ខួបទី៦ ដែលលោកនិងក្រុមការងារបុគ្គលិករបស់លោកបានចាប់យកនូវឯកជីវកម្មលើសេវាកម្មលក់និង

ខេត្តព្រះសីហនុ:ភាពជឿជាក់ប្រកបដោយស្មារតីទទួលខុសត្រូវ របស់បុគ្គលម្នាក់ៗ គឺជាជលករដ៏សំខាន់ៗជំរុញអាជីវកម្មគ្រប់ប្រភេទរបស់អាជីវករ ពេលនេះបើយោងតាមការបញ្ជាក់ពីលោក ជេត រតនៈ ម្ចាស់ហាងលក់ទូរសព្ទយីហោដុល្លារដុល្លារខេត្តព្រះសីហនុ។

ថ្លែងក្នុងពិធីជួបជុំអតិថិជនរបស់ខ្លួន ក៏ដូចជាការថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ទាំងពីរសាខានាព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោក ជេត រតនៈ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ពេញទំហឹងពីអតិថិជន គាត់ដូចជាការថ្លែងអំណរគុណបុគ្គលិកដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក ជារៀងរាល់ឆ្នាំលោកតែងតែប្រារព្ធពិធី សប្បាយៗជារៀងរាល់ឆ្នាំ ជាក់ស្ដែងនៅឆ្នាំ២០២៣ នេះគឺជាគំរប់ខួបទី៦ ដែលលោកនិងក្រុមការងារបុគ្គលិករបស់លោកបានចាប់យកនូវឯកជីវកម្មលើសេវាកម្មលក់និងជួសជុលទូរសព្ទគ្រប់ប្រភេទ ដោយប្រកាន់ខ្ជាប់នូវទិសស្លោកថា ការបម្រើនូវសេវកម្មប្រកបដោយភាពទំនួលខុសត្រូវ សច្ចៈនិងគុណធម៌ ទើបលោកអាចឈានមកដល់ដំណាក់កាលនេះ។ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏មហិមារបស់អតិថិជនរបស់ហាងទូរសព្ទដុល្លារដុល្លារ . យើងខ្ញុំជាស្ថាបនិក និងឈានទៅបង្កើតនៅសេវាកម្មជាច្រើនមុខបន្ថែមទៀត តាមលក្ខណៈស្តង់ដា លើផ្នែកប្រព័ន្ធអេឡិចត្រូនិច គ្រប់ប្រភេទ។លោកបានបន្ថែមដោយសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះហាងទូរសព្ទវាហោដុល្លារដុល្លារបានពង្រីកខ្លួន។រហូតពីសាខាដោយសាខាទី១ មានទី

តាំងនៅទល់មុខសាលាបឋមសិក្សា

ផ្សារលើក្រុងព្រះសីហនុ និងសាខាទី២  នៅតាមបណ្ដោយផ្លូវសេតេ(ក្បែរស្ពានសេតេ)។ដោយឡែកចំពោះមូលហេតុដែលអតិថិជន គាំទ្រហាងរបស់លោកដោយសារតែហាងរបស់លោក មានទំនួលខុសត្រូវចំពោះអតិថិជន រាល់អតិថិជនដែលបានជាវឬទិញផលិតផលពីហាងទូរសព្ទរបស់លោកហើយមានបញ្ហា ក្នុងកំឡុងពេលធានាលោកនិងធ្វើការជួសជុលឬដូរថ្មីជូនវិញ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីជួបជុំនារាត្រីនោះផងដែរ ហាងទូរសព្ទដុល្លារដុល្លារបានផ្ដល់នូវមហាសំណាងផ្ទួនៗដល់អតិថិជននិងអ្នកចូលរួមផងដែរ ដោយរង្វាន់ធំទី ១ គឺមានម៉ូតូ honda dream ០២៤មួយគ្រឿង ទូរទឹកកក ម៉ាស៊ីនបោកខោអាវ .ចង្ក្រានហ្គាស.speaker.

និងផៅវើបែងរាប់រយគ្រឿងបន្ថែមទៀត។ ដោយ : L.៤២

Leave a Reply

Your email address will not be published. Required fields are marked *