ល្បែងស៊ីសងនិងគ្រឿងញៀនកំពុងតែដំណើរការក្នុងសង្កាត់ទន្លេបាសាក់តើលោកអធិការខណ្ឌចំការមន មានចំណាត់ការបង្ក្រាបដែរឬទេ? រឺក៏នៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងដោយមិនញញើតនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបិតល្បែងទាំងឡាយណាដែលខុសច្បាប់។
ពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថាលោកអភិបាលខណ្ឌ គៀង ល័ក្ស ទើបមកកាន់តំណែងជាអភិបាលខណ្ឌចំការមន និងមានសមត្ថភាពក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងមួយកន្លែងនេះបានដែលឬទេ? ចៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើននាក់ដាក់ការសង្ស័យ មានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយនេះហ៊ានបើកដំណើរការបានដោយមិនខ្លាចញញើតនិងច្បាប់សោះ។
ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលក្រុងភ្នំពេញ និង លោកយិន សាន អធិការខណ្ឌចំការមន មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ។ល។
ក្រុមការងារអង្គភាពសារព័ត៌មាន SL TV ONLINE យើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។
លេខទូរសព្ទ(0969995651/077699595/060633672)