ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារ ស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង តាមរយះប្រព័ន្ធវីដេអូ Zoom នៅសាលប្រជុំសាលាខេត្

នៅព្រឹកថ្ងៃចន្ទ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហាឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារ
ស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង តាមរយះប្រព័ន្ធវីដេអូ Zoom នៅសាលប្រជុំសាលាខេត្ត។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោកអភិបាលក្រុងស្រុក លោក លោកស្រី នាយកទីចាត់ការ និងប្រធានការិយាល័យចំណុះសាលាខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍នៅក្នុងឪកាសនោះ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់ក្រុមការងារ
ស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ណែនាំ និងជាពិសេសតួនាទីដែលមានកំណត់នៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត។
-ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមអភិក្រម “រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងកាត់ផ្ដាច់ខ្សែច្រវ៉ាក់ការឆ្លងរាលដាលបានទាន់ពេល”។
– សូមឲ្យសមាជិកទាំងអស់ដែលមានឈ្មោះនៅក្នុងក្រុមការងារ និងផ្នែកទាំង៥ ត្រូវអនុវត្តការងារប្រកបដោយកិច្ចសហការ និងភាពប្រទាក់ក្រឡាគ្នា ក្រោមការងារសម្របសម្រួលដឹកនាំពីប្រធានក្រុមការងារ ដើម្បីឲ្យការងារស្រាវជ្រាវរបស់យើងប្រព្រឹត្តទៅដោយរលូនប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមបន្តថា មន្ទីរ-អង្គភាពទាំងអស់ ទាំងមន្ទីរដែលមានឈ្មោះនៅក្នុងសេចក្ដីសម្រេច និងមិនមានឈ្មោះក្នុងសេចក្ដីសម្រេចក្ដី កងកម្លាំង រួមនិងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការគាំទ្រឲ្យបានល្អប្រសើរជាមួយក្រុមការងារ នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តតួនាទីភារកិច្ចទាំង ១៥ចំណុច បម្រើឲ្យកិច្ចការស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩។
ទន្ទឹមនេះ​ ចំពោះមុខរដ្ឋបាលក្រុង ស្រុក មណ្ឌលចត្តាឡីស័ករបស់យើង គឺសម្រាប់តែពលករមកពីប្រទេសថៃ និងអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដដែលតា តែប៉ុណ្ណោះសម្រាប់អ្នកពាក់ព័ន្ធសហគមន៍ ត្រូវចាត់ចែងបញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមផ្ទះ ដូច្នេះសូមឲ្យក្រុង ស្រុក ត្រូវធ្វើការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក និងអ្នកដែលធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវស្របតាមវិធានការសុខាភិបាល និងត្រូវមានការយាមកាមការពារឲ្យបានម៉តចត់ ចៀសវាងភាពចន្លោះប្រហោងដែលនាំឲ្យមានការឆ្លងរាលដាល។
– ចំពោះអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្រុង ស្រុក ត្រូវយកចិត្តដាក់គ្រប់គ្រង ពិនិត្យ និងតាមដានការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចៀសវាងមានអ្នកលួចចេញមកខាងក្រៅប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដែលជាហានិភ័យបង្កឲ្យមានការឆ្លង ។
SL

Leave a Reply

Your email address will not be published. Required fields are marked *