ព័ត៌មានជាតិ

កិច្ចពិភាក្សា​ និងចុះកិច្ចសន្យាទិញ-លក់បន្លែសុខភាព​ រវាងកសិករបណ្ដុំអាជីវកម្មបន្លែនៅខេត្តកែប​ និងក្រុមហ៊ុនអាហ្រ្គី អន(Agrion)​

ខេត្តកែប, នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកែប បានរៀបចំកិច្ចពិភាក្សា​ និងចុះកិច្ចសន្យាទិញ-លក់បន្លែសុខភាព​ រវាងកសិករបណ្ដុំអាជីវកម្មបន្លែ​ និងក្រុមហ៊ុនអាហ្រ្គី អន(Agrion)ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងឯកឧត្តម ប៉ែន វុធ ទីប្រឹក្សាសម្របសម្រួលផ្នែកទីផ្សា​ និងជានាយកកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប បានលេីកឡេីងថា​ កិច្ចពិភាក្សា​និងរៀបចំកិច្ចសន្យាទិញ-លក់នេះ​ពិតជាមានសារៈសំខាន់ណាស់​ សម្រាប់​ប្រជាកសិករដែលរស់នៅក្នុងខេត្តកែប​។ ម្យ៉ាងទៀតកិច្ចការនេះ​ ពិតជាបានជំរុញឲ្យវិស័យកសិកម្ម​នៅខេត្តកែប​ មានដំណើរការល្អ​។ ឯកឧត្ដមអភិបាលខេត្ត​ បានបន្ថែមទៀតថា​ ក្នុងបរិបទនៃកូវីដ-១៩​ ដែលប្រជាពលរដ្ឋមួយចំនួនមានបញ្ហាប្រឈមនឹងបញ្ហាជីវភាព​ មិនអាចធ្វេីដំណេីរទៅប្រកបការងារឆ្ងាយបាន​ ហេតុនេះដេីម្បីបង្កេីនប្រាក់ចំណូល​ បងបប្អូនប្រជាពលរដ្ឋមានឱកាសបង្កេីតការងារបន្ថែមទៀត​ក្នុង​វិស័យកសិកម​្ម​ ព្រោះវុស័យកសិកម្មនេះក៍ជាវិស័យអទិភាពមួយ​ ដែលជួយឲ្យពលរដ្ឋមានមានជីវភាព​ល្អប្រសើរ​ ឲ្យតែយើងមានជំនាញច្បាសលាស់។ ឯកឧត្តមអភិបាលខេត្ត​ បានស្នេីប្រជាពរដ្ឋទាំងអស់ចូលរួមសហការ​ និងខិតខំព្យាយាមយកចិត្តទុកដាក់សិក្សាជាមួយមន្រ្តីជំនាញ​ ដើម្បីសម្រេចបានជោគជ័យ​ មានជំនាញច្បាស់លាស់​ ព្រោះយើងមានការសហការពីក្រុមហ៊ុនជំនាញ​ ព្រមទាំងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី​ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ​ នៅខេត្តកែប​៕

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជា (AIP) និងសហការី ចូលជួបសម្តែងការគួរសម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជា (AIP) និងសហការី ចូលជួបសម្តែងការគួរសម និងពីគោលបំណងអង្គការក្នុងការរៀបចំ កម្មវិធីផ្សព្វផ្សាយអប់រំ លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត និងសូមគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចូលរួមជាអធិបតីក្នុងវេទិកានិពន្ធនាយកសារព័ត៌មានដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជាក្នុងសប្តាហ៍ទី ៤ នៃខែសីហាខាងមុខនេះ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។ រូបថត៖ ខឹម សុវណ្ណារ៉ា AKP

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩បាន

ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមជាបណ្តើរៗនៅតាមទីតាំងមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។ ទាក់ទងនឹងយុទ្ធនាកាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩បាន។ ចំពោះប្រជាពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងដែលកំពុងរស់នៅ និងធ្វើការងារនៅខេត្តព្រះសីហនុ​ រួមទាំងជនបរទេសផង នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាការមកចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់គោលដៅចំនួន ១៩ ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងខេត្ត ក្នុងនោះនៅក្រុងព្រះសីហនុមាន ៥ទីតាំង ស្រុកព្រៃនប់ ៥ទីតាំង កំពង់សីលា ៤ទីតាំង ក្រុងកោះរ៉ុង ២ទីតាំង និងស្រុកស្ទឹងហាវ ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ បានឱ្យដឹងថាចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងព្រះសីហនុ មានអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ […]

ព័ត៌មានជាតិ

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានអញ្ជើញអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអង្គួញដីសិរីសុខា

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានអញ្ជើញអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអង្គួញដីសិរីសុខា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្រ្តទាំងអស់ក្នុងខេត្តកណ្ដាល ជាកូន ជាចៅ ចៅទួត សូមក្រាបបង្គំថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សពិសេសពិសាលថ្លៃថ្លាឧត្តុងឧត្តម នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្រ្តទាំងអស់ក្នុងខេត្តកណ្ដាល ជាកូន ជាចៅ ចៅទួត សូមក្រាបបង្គំថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សពិសេសពិសាលថ្លៃថ្លាឧត្តុងឧត្តម នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា

ព័ត៌មានជាតិ

អនុប្រធានទី៣ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១០០គ្រួសា នៅសង្កាត់ស្វាយរលំ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានទី៣ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តម អំពាវនាវដូច្នេះ នាឱកាសដែល ឯកឧត្តម ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ មន្ត្រីពាក់ព័ន្ធ ដោយមានការចូលរួមពីឯកឧត្ដម ឈៀង សុវណ្ណរតនា ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ស្វាយរលំ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ។ ឯកឧត្ដម បន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ គឺអាចជួយការពារបងប្អូន និងក្រុមគ្រួសារមិនឱ្យឆ្លងជំងឺដ៏កាចសាហាវនេះ ព្រមទាំងជួយកាត់ផ្ដាច់ខ្សែចម្លងចូលក្នុងសហគមន៍ផងដែរ។ ទន្ទឹមនឹងនេះ ការចាក់វ៉ាក់សាំង គឺជាការគិតគូរយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ចំពោះសុខភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយការស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពរដ្ឋ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានចំណាយថវិកាយ៉ាងច្រើន ដើម្បីទិញវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកកម្រៃ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលបានការចាក់វ៉ាក់សាំង សូមនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា នៅតាមបណ្ឌលចាក់វ៉ាក់សាំងនានា […]

ព័ត៌មានជាតិ

ក្ដៅៗអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង បានដាក់ បទ បញ្ជាឲ្យអាជា្ញធរក្នុងក្រុងទាំងមូលពិនិត្យនិងរឹតបន្តឹងឡើងវិញជុំវិញ…

ភ្នំពេញ : អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង បានដាក់ បទ បញ្ជាឲ្យអាជា្ញធរក្នុងក្រុងទាំងមូលពិនិត្យនិងរឹតបន្តឹងឡើងវិញជុំវិញការចរាចរណ៍ឬការបិទខ្ទប់ក្នុងតំបន់ដែលពាក់ព័ន្ធ បន្ទាប់ពីអត្រា ឆ្លង កូ វី ដ ១៩ ហាក់ មាន កំណើន ខ្ពស់គួរ ឱ្យ កត់ស ម្គាល់ ជា ពិសេស ក្នុង ទឹកដី រាជធានី ភ្នំពេញ រហូត ថ្មី ៗ នេះ អាជ្ញា ធរ ពាក់ព័ន្ធ បាន សម្រេច បិទ ខ្ទប់ តំបន់ មួយ ចំនួន ក្នុង ទឹកដី ខណ្ឌ ចំនួន ៤ និង បញ្ជា ឱ្យ អាជ្ញាធរ ចាត់វិធានការ ឲ្យ បាន ម៉ឺងម៉ាត់ […]

ព័ត៌មានជាតិ

បុរសម្នាក់ដែលរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស…….

ភ្នំពេញ÷បុរសម្នាក់ដែលរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស ម១នាល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន បុរសម្នាក់ ដែលបានរត់ចេញពីមណ្ឌលព្យាបាល កូវីដ-១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ទៅកាន់ ពន្ធនាគារព្រៃស ម១ តាមដីការបង្គាប់ឲ្យឃុំខ្លួនលេខ ៣៥២៣ ខ.ដ.ឃ.ដ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរ រស់ សាម៉ឺឌី បន្ទាប់ពីបុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩រួចរាល់។ យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការរត់គេចចេញពីមណ្ឌលព្យាបាល ត្រូវប្រឈមនឹង ការផ្តន្ទាទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ជាមិនខាន។ អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែល វិជ្ជមានជំងឺកូវីដ-១៩ សូមមេត្តាចូលរួមអនុវត្តតាមវិធានការព្យាបាល របស់ក្រសួងសុខាភិបាល ដោយការ អត់ធ្មត់ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ទទួលអំណោយមនុស្សធម៌ ពីអភិបាលរងខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល

ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលអំណោយមនុស្សធម៌ ពីឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ក្នុងពិធីទទួលអំណោយនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រួសាររបស់ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏ដូចជាឯកឧត្ដមផ្ទាល់ ដែលបានចូលរួម បរិច្ចាគ នូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ-១៩ ដែលអំណោយទាំងនេះគឺពិតជាមានសារៈសំខាន់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាត និងកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កទូទាំងខេត្ត។ ឯកឧត្តមបានបញ្ជាក់ថា កាយវិការប្រកបដោយសប្បុរសធម៌ របស់ឯកឧត្ដម នៃ ចារី និងក្រុមគ្រួសារនាពេលនេះ គឺពិតជាបានសបញ្ជាក់ឱ្យឃើញពីទឹកចិត្តដ៏ល្អប្រពៃ និងជាវប្បធម៌ នៃការ ចែក រំលែកក្នុងសង្គម ចេះជួយគ្នាក្នុងគ្រាលំបាក។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានជូនពរទៅដល់ ឯកឧត្ដម និងក្រុមគ្រួសារ សូមទទួលបាននូវ […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាបញ្ហាទំនាស់ដីធ្លីនៅស្រុកបូទុមសាគរ

ថ្ងៃអង្គារទី២៥ ខែឧសភា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹង បញ្ហាដីធ្លី ចំនួន ២ករណី៖ ១. បញ្ហាដីធ្លី ដែលក្រុមហ៊ុនយូញៀនស្នើសុំកិច្ចអន្តរាគមន៍ មករដ្ឋបាលខេត្ត ជួយដោះស្រាយ ៖ តំណាងក្រុមហ៊ុន យូញៀន បានធ្វើលិខិតមួយគោរពជូនមករដ្ឋបាលខេត្តកោះកុង ស្នើសុំជួយអន្តរាគមន៍ដោះស្រាយ ដោយបានអះអាងថា មានប្រជាពលរដ្ឋចូលកាន់កាប់ និងដាំដើមឈើហូបផ្លែក្នុងទីតាំងដីវិនិយោគរបស់ក្រុមហ៊ុនដែលបានជួលរយៈពេលវែងពីរាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមអាជ្ញាធរឃុំ ស្រុក នៃស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នាយកទីចាត់ការអន្តរវិស័យ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងតំណាងក្រុមហ៊ុនយូញៀន។ ២. ការដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋ១៣១គ្រួសារ នៅស្រុកបូទុមសាគរ៖ ករណីទី២នេះ ជាកិច្ចប្រជុំរវាងរដ្ឋបាលខេត្ត ជាមួយ អាជ្ញាធរស្រុកបូទុមសាគរ មន្ទីរបរិស្ថាន […]