ខេត្តកែប, នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកែប បានរៀបចំកិច្ចពិភាក្សា និងចុះកិច្ចសន្យាទិញ-លក់បន្លែសុខភាព រវាងកសិករបណ្ដុំអាជីវកម្មបន្លែ និងក្រុមហ៊ុនអាហ្រ្គី អន(Agrion)ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងឯកឧត្តម ប៉ែន វុធ ទីប្រឹក្សាសម្របសម្រួលផ្នែកទីផ្សា និងជានាយកកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានលេីកឡេីងថា កិច្ចពិភាក្សានិងរៀបចំកិច្ចសន្យាទិញ-លក់នេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាកសិករដែលរស់នៅក្នុងខេត្តកែប។ ម្យ៉ាងទៀតកិច្ចការនេះ ពិតជាបានជំរុញឲ្យវិស័យកសិកម្មនៅខេត្តកែប មានដំណើរការល្អ។
ឯកឧត្ដមអភិបាលខេត្ត បានបន្ថែមទៀតថា ក្នុងបរិបទនៃកូវីដ-១៩ ដែលប្រជាពលរដ្ឋមួយចំនួនមានបញ្ហាប្រឈមនឹងបញ្ហាជីវភាព មិនអាចធ្វេីដំណេីរទៅប្រកបការងារឆ្ងាយបាន ហេតុនេះដេីម្បីបង្កេីនប្រាក់ចំណូល បងបប្អូនប្រជាពលរដ្ឋមានឱកាសបង្កេីតការងារបន្ថែមទៀតក្នុងវិស័យកសិកម្ម ព្រោះវុស័យកសិកម្មនេះក៍ជាវិស័យអទិភាពមួយ ដែលជួយឲ្យពលរដ្ឋមានមានជីវភាពល្អប្រសើរ ឲ្យតែយើងមានជំនាញច្បាសលាស់។
ឯកឧត្តមអភិបាលខេត្ត បានស្នេីប្រជាពរដ្ឋទាំងអស់ចូលរួមសហការ និងខិតខំព្យាយាមយកចិត្តទុកដាក់សិក្សាជាមួយមន្រ្តីជំនាញ ដើម្បីសម្រេចបានជោគជ័យ មានជំនាញច្បាស់លាស់ ព្រោះយើងមានការសហការពីក្រុមហ៊ុនជំនាញ ព្រមទាំងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៅខេត្តកែប៕