ព័ត៌មានជាតិ

ក្ដៅៗអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង បានដាក់ បទ បញ្ជាឲ្យអាជា្ញធរក្នុងក្រុងទាំងមូលពិនិត្យនិងរឹតបន្តឹងឡើងវិញជុំវិញ…

ភ្នំពេញ : អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង បានដាក់ បទ បញ្ជាឲ្យអាជា្ញធរក្នុងក្រុងទាំងមូលពិនិត្យនិងរឹតបន្តឹងឡើងវិញជុំវិញការចរាចរណ៍ឬការបិទខ្ទប់ក្នុងតំបន់ដែលពាក់ព័ន្ធ បន្ទាប់ពីអត្រា ឆ្លង កូ វី ដ ១៩ ហាក់ មាន កំណើន ខ្ពស់គួរ ឱ្យ កត់ស ម្គាល់ ជា ពិសេស ក្នុង ទឹកដី រាជធានី ភ្នំពេញ រហូត ថ្មី ៗ នេះ អាជ្ញា ធរ ពាក់ព័ន្ធ បាន សម្រេច បិទ ខ្ទប់ តំបន់ មួយ ចំនួន ក្នុង ទឹកដី ខណ្ឌ ចំនួន ៤ និង បញ្ជា ឱ្យ អាជ្ញាធរ ចាត់វិធានការ ឲ្យ បាន ម៉ឺងម៉ាត់ បំផុត ចំពោះ ទីតាំង ទាំងនោះ ដើម្បី ការពារ កុំឱ្យ មានការ ឆ្លង រីក រាលដាល ខ្លាំង ឡើង វិញ ម្តងទៀត ។


បើ តាម លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ ថ្លែង នៅ ថ្ងៃ ទី ២៦ ខែឧសភា ឆ្នាំ ២០២១ នេះ ក្នុង កិច្ចប្រជុំ តាម រយៈ ការ បញ្ជូន រូបភាព និង សម្លេង (Video Conference) ជាមួយ អភិបាល ខណ្ឌ ទាំង ១៤ នៅ សាលា រាជធានី ភ្នំពេញ លោក បាន បញ្ជាក់ ថា តំបន់ ដែល ផ្ទុះ ឡើង វិញ នូវ ជំងឺ កូ វី ដ -១៩ ជា ថ្មី នេះ មាន មួយ ផ្នែក ខ្លះ នៃ ខណ្ឌ សែន សុខ , នៅ សហគមន៍ AB ភូមិ ផ្សារ តូច ក្នុង សង្កាត់ ទួល សង្កែ ១ ខណ្ឌឫស្សីកែវ , ភូមិ ព្រៃ ទា សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ៍ សែន ជ័យ និង នៅ ភូមិ ឬ ស្សី ឬ ស្សី ទី ២ ឬ ស្សី ទី ៣ សង្កាត់ ស្ទឹង មាន ជ័យ ទី ២ និង សង្កាត់ ស្ទឹង មាន ជ័យ ទី ៣ ខណខណ្ឌមានជ័យជាដើម=ដកស្រង់និងកែសម្រួលដោយ-P.23

SL

Leave a Reply

Your email address will not be published. Required fields are marked *