ក្រុងកោះរ៉ុង៖វត្តមាននៅឯខេត្តព្រះសីហនុ ក្រុមបវរកញ្ញាមកពីបណ្តាប្រទេសនានាជាង៥០ប្រទេសលើពិភពលោក រីករាយ កំសាន្តចូលរួមលេងល្បែងប្រជាប្រិយខ្មែរយើងមានដូចជា វាយក្អម,រាំដណ្តើមកៅអី ទូលក្អមដើរ ដណ្តើមស្លឹកឈើជាដើម ជាមួយអារម្មណ៍រំភើបនៅលើកោះរ៉ុង (ម៉ាហ្វីយ៉ារីសត) នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ៕L18
ព័ត៌មានសុខភាព និងសម្រស់
#ដំណើរទស្សនកិច្ចសិក្សាអំពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាងនិងអត្ថប្រយោជន៍ព្រៃកោងកាងសម្រាប់ភពផែនដី
(ខេត្តកំពត)÷ 🌱យើងគ្រប់គ្នាប្រហែលជាធ្លាប់ទៅទស្សនាផ្ទាល់ ឬធ្លាប់ឮពីព្រៃកោងកាង តែយើងប្រហែលជាមិនដឹងទេថា តើព្រៃកោងកាងមានអត្ថប្រយោជន៍ប៉ុណ្ណានោះទេ? ចំពេាះកិច្ចការពារផែនដីនិងបរិស្ថានរបស់យើង តោះអានបន្ត! ព្រៃកោងកែង រឺជាភាសាអង់គ្លេសហៅថា (Mangrove) ជាព្រៃដែលដុះនៅតាមតំបន់ឆ្នេរសមុទ្រ រឺមាត់សមុទ្រ ហើយមានរាងវែងត្រង់និងមានឫសច្រើនធំៗនៅជុំវិញដើមវា ដែលឫសនោះរឹងមាំជួយទប់កុំអោយដើមងាយនិងដួលរំលំ តាមការសិក្សាបានបង្ហាញថា បើដើមកោងកាងមានប្រវែង៥ម៉ែត្រ ឫសរបស់វានិងមានប្រវែង៦ម៉ែត្រ (ដើមកាន់តែដុះធំឫសនឹងដុះចាក់ទៅក្រោមកាន់តែជ្រៅ) ព្រៃកោងកាងមាន៣២ ប្រភេទផ្សេងគ្នា តែក្នុងប្រទេសកម្ពុជាយើងមាន២ប្រភេទគឺ ព្រៃកោងកាងស្លឹកធំ និងព្រៃកោងកាងស្លឹកតូច ! 🌱អត្ថប្រយោជន៍របស់ព្រៃកោងកាងចំពោះបរិស្ថាន អត្ថប្រយោជន៍ព្រៃកោងកាងដោយផ្តោតលើផ្នែកប្រព័ន្ធអេកូឡូស៊ី ព្រៃកោងកាងបានផ្តល់នូវគុណប្រយោជន៍ខ្ពស់ និងដើរមុខងារសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី(ជីវៈចម្រុះ) តំបន់ឆ្នេរ និងសមុទ្រ ដូចជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសិករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់។ ព្រៃកោងកាងជាជម្រក និងកន្លែងរកចំណី នៃសត្វមានជីវិតដូចជាសត្វឆ្អឹងខ្នង ត្រី, amphibians (សត្វឆ្អឹងខ្នងមានឈាមត្រជាក់), សត្វល្មូន, បក្សី និងជាប្រភពដ៏ល្អផ្តល់ព្រៃឈើ និងផ្តល់ចំណីដែលមានប្រូតេអ៊ីនខ្ពស់ សម្រាប់មនុស្ស និងជីវចម្រុះ ព្រមទាំងចូលរួមចំណែកទប់ស្តាត់ផលប៉ះពាល់លើធនធានជីវៈចម្រុះសមុទ្រ ដែលកំពុងតែរងផលប៉ះពាល់ ពីសកម្មភាពមនុស្ស និងមហន្តរាយធម្មជាតិ។ ជាមួយគ្នានេះ […]
កម្មវិធីសម្ភោធក្រុម ហ៊ុន អិម ម្លិះ អុីនហ្វីនីធី អុីមុិច ឯ.ក
ក្រុមហ៊ុន អិម ម្លិះ អុីនហ្វីនីធី អុីមុិច ជាក្រុមហ៊ុនដែលនាំយកនូវផលិតផល ថែរក្សារសម្រស់ Malys Collagen Gummie ដែលជាផលិតផល ផលិតតាមស្ដង់ដារអន្តរជាតិ ផលិតដោយសហរដ្ធអាមេរិក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅសហរដ្ធអាមេរិក និង ទទួលស្គាល់ដោយស្ថាប័នសំដាប់ថ្នាក់ពិភពលោក គឺ FDA ពិភពលោក ។ ហើយមានអគ្គនាយិការ លោកស្រី មាន លក្ខិណា ក្រុមហ៊ុនផ្ដោតសំខាន់លើការផលិត ផលិតផល សម្រស់ និង សុខភាព ជាលេខរៀងទី១។ ផលិតផល Collagen Gummie ជាផលិតផល Collagen គ្រាប់ដំបូងគេនៅកម្ពុជា ហើយមានរស់ជាតិឆ្ងុញឆ្ងាញ់ ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយគ្រាន់តែ ញាំ ហើយញាំបានគ្រប់ទីកន្លែង។ បើប្រៀបជាមួយផលិតប្រភេទ Collagen នៅកម្ពុជា ផលិតផល Collagen Gummie ជាផលិតផលដ៏ល្អឯកតែមួយគត់ ដែលផ្ដល់នៅអត្ថប្រយោជន៏ជាច្រើនក្នុងពេលតែមួយដល់សម្រស់ និង សុខភាព របស់អ្នកប្រើប្រាស់។ Collagen Gummie ផ្ដល់អត្ថប្រយោជន៏ជាច្រើនដូចជា៖�- ជួយបណ្ដុះកោសិកាថ្មី […]
សូមគោរព នឹង ជំរាបជូន ឯកឧត្តម ជាវ តាយ ដ៏ខ្ពង់ខ្ពស់ នៅខេត្តពោធិ៍សាត់
មានបងប្អូនប្រជាពលរដ្ឋបានសង់ផ្ទះនៅខាងត្បូងស្ពានស្ទឹងពោធិ៍សាត់ចម្ងាយប្រហែល 200 ម៉ែត្រ បានយកសំរាមមកដាក់គរក្រោម ផ្លាកថ្នាក់ដឹកនាំជាតិរបស់យើង ទង្វើនេះហាក់បីដូចជាប្រមាថថ្នាក់ដឹកនាំប្រទេសកម្ពុជាយើងណាស់ សូមឯកឧត្តម ជាវ តាយ ជួយមើលកូនចៅផង កុំឲ្យគាត់ស្រឡាញ់ប្រពន្ធចុងច្រើនជាង ប្រពន្ធដើមពេក ។សង្ឃឹមថាក្រសួងបរិស្ថាន និងមន្ត្រីពាក់ព័ន្ធ នឹងចុះត្រួតពិនិ្យ ។ឬមួយក៏អស់លោកមើលឃើញតែស្រីក្មេង រីឯសម្រាមគរចង់ដល់ពាក់កណ្តាលផ្លាកថ្នាក់ដឹកនាំជាតិទៅហើយបែជាមើលមិនឃើញអញ្ចឹង. ថ្ងីទី 23/04/2022
អភិបាលនៃគណះអភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សុភ័ណ បានអមដំណើរឯកត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន…
(ខេត្តកណ្តាល) នារសៀលថ្ងៃទី៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ដែលត្រូវនឹងដ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ អភិបាលនៃគណះអភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សុភ័ណ បានអមដំណើរឯកត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ពិនិត្យសិក្សាអំពីគម្រោងធ្វើឲប្រសើរឡើងវិញ នៅកំណាត់ផ្លូវជាតិ ២១បេ និង (ផ្លូវលេខ១១៥) ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ ២ (ស្ពានព្រែកហូរ) ទល់នឹងរង្វង់មូលនាគ ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ៕
ករណីខ្ចីរបស់ស៊ីដាច់
(ករណីខ្ចីរបស់ស៊ីដាច់) ភូមិ អង្គ ឃុំ ក្រាំងយ៉ូវ ស្រុក ស្អាង ខេត្ត កណ្ដាល លោក វ៉ុន គុណ្ធី អាយុ ៣៨ ឆ្នាំ ត្រូវបាន ឈ្មោះ ផន សីហា(ហៅស្វា) មានប្រពន្ធ នៅក្នុង ភូមិខាងលើ បានខ្ចីម៉ូតូ ម៉ាក គប់ មូល គូទ សង់ការេ (គូទឌុប គូទសង់ការេ ពីលើអាគប់) តាំងពីថ្ងៃទី១១ ខែ ១១ ឆ្នាំ២០២១ មកដល់ពេលនេះមិន ទាន់ត្រលប់មកវិញ សូមបញ្ជាក់ ម៉ូតូ រាងចាស់ ហើយ ពណ៌ ត្រាវ។
(ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកាមរីម៉ាកហាយប្រីតបើកបរពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនដូចហោះបានរេចង្កូតបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្….
(ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកាមរីម៉ាកហាយប្រីតបើកបរពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនដូចហោះបានរេចង្កូតបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបាក់ជើងរួចក៍រេទៅបុករថយន្តជាច្រើនគ្រឿងទៀត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 12 រំលងអធ្រាត្រឈានចូលថ្ងៃទី 24 ខែវិច្ឆិកាឆ្នាំ 2021 តាមបណ្ដោយផ្លូវ 163 កែងនឹងផ្លូវ 390 ក្នុងសង្កាត់ទួលស្វាយព្រៃ1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕
កិច្ចប្រជុំធ្វើឡើងនៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ សមាភាពចូលមាន÷
ខេត្តកំពត) ព្រឹកថ្ងៃអង្គារ៍ទី៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី ស័ក ព្រះ.ស២៥៦៥ ដែលត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំអន្តរបណ្តាញសហគមន៍ ខេត្តកំពត ខេត្តកែប នឹងអ្នកពាក់ពន្ធ័ ។ កិច្ចប្រជុំធ្វើឡើងនៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ សមាភាពចូលមាន÷ លោក សរ សូរិន នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពត លោក គីង ផានី នាយខណ្ធរដ្ឋបាលជលផល ខេត្តកែប លោកស្រី អភិបាលក្រុងកែប លោកស្រី ស្រុកអំណាក់ចង្អើ ខេត្តកែប លោក តំណាងប្រតិភូ EU ឧបត្ថម្ភដោយ : អង្គការ AAC អង្គការ CWDCC អង្គការ WEA សរុបអ្នកចូលរួម៦០នាក់៕ អ្នកយកព័ត៌មានដោយ អិល ២៦ សម្រួលអត្ថបទដោយ អិល០៤
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះមូលដ្ឋានថ្នាក់ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក និងសមាជិក សមាជិកាក្រុមការងារសរុបចំនួន […]