UPDATE: ករណីភ្ជង់ប្លន់រថយន្តអ្នកដំណើរតាមផ្លូវល្បឿនលឿន ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានជនល្មើសម្នាក់ ខណៈបក្ខពួកម្នាក់ទៀតដែលមានកាំភ្លើងកំពុងគេចខ្លួន (កណ្តាល)៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានហេតុការណ៍ភ្ញាក់ផ្អើលនៅតាមផ្លូវល្បឿនលឿន និងមានការចែកចាយតាមបណ្តាញសង្គមយ៉ាងច្រើន ដោយឃើញជនល្មើសម្នាក់ បានភ្ជង់រថយន្តរបស់ប្រជាពលរដ្ឋមួយគ្រួសារនៅតាមផ្លូវល្បឿនលឿន ហើយឲ្យជនរងគ្រោះចុះពីរថយន្ត រួចរូបគេក៏បើកគេចចេញទៅ។ សម្រាប់ហេតុការណ៍នេះ កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានចេញស្ទាក់ហើយឈានដល់ការបង្ក្រាបបានភ្លាមៗ ដោយចាប់ជនល្មើសបានម្នាក់ និងដកហូតរថយន្តរបស់ជនរងគ្រោះមកវិញ ខណៈជនល្មើសម្នាក់ទៀតដែលមានកាំភ្លើងនៅក្នុងដៃកំពុងគេចខ្លួន។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្តាញព័ត៌មានថា ករណីនេះបានកើតឡើងដោយដំបូងជនល្មើសមានចំនួន២នាក់ មានកាំភ្លើងខ្លី ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ នៅតាមផ្លូវជាតិលេខ៤។ ពេលនោះកម្លាំងនគរបាលមូលដ្ឋាន បានដេញតាមរហូតដល់ជនល្មើសបានបាញ់មកលើសមត្ថកិច្ច តែមិនបណ្តាលឲ្យរងរបួសនោះទេ។ លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ពេលនោះកម្លាំងនគរបាលរបស់លោកបានចាប់ជនល្មើសបានម្នាក់ ហើយម្នាក់ទៀតដែលមានកាំភ្លើងបានរត់គេចខ្លួនមកផ្លូវល្បឿនលឿន ហើយពេលឃើញជនរងគ្រោះមួយគ្រួសារឈប់រថយន្តនៅលើផ្លូវ ល្បឿនលឿនម្តុំអូរក្រាំងអំបិល ស្រាប់តែជនល្មើសបានភ្ជង់ជនរងគ្រោះ រួចបើករថយន្តជនរងគ្រោះម៉ាកលុចស៊ីសគេចខ្លួនតែម្តង (ដូចវីដេអូដែលត្រូវបានចែកចាយតាមបណ្តាញសង្គម)។ ក្រោយពេលទទួលបានព័ត៌មាននេះ, កម្លាំងនគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដេញតាម និងចេញពួនស្ទាក់ដើម្បីតាមចាប់ជនល្មើសដែលភ្ជង់ប្លន់រថយន្តរូបនេះ។ ក្រោយដឹងថា កម្លាំងសមត្ថកិច្ចកំពុងដេញតាម ជនល្មើសក៏បានបើករថយន្តយកទៅប្លង់ចោលនៅក្នុងទឹកដីស្រុកអង្គស្នួល ហើយបានទៅភ្ជង់អ្នកបើករថយន្តលុចស៊ីសពណ៌ខ្មៅរថយន្តមួយគ្រឿងទៀត ដោយបង្ខំឲ្យជនរងគ្រោះបើកជូនដើម្បីគេចខ្លួនពីសមត្ថកិច្ច រហូតបើកចូលទឹកដីខណ្ឌកំបូល […]
ព័ត៌មានសន្តិសុខសង្គម
#ជនដៃដល់ដែលកា•ប់សម្លា.ប់ប្រពន្ធនៅខណ្ឌដង្កោ ហើយរត់គេចខ្លួន នៅពេលនេះត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់បានហើយ។
ជនដៃដល់រូបនេះមានឈ្មោះ ឈឹម បញ្ញាពិទូរ្យ បានកា•ប់ប្រព•ន្ធបណ្តាលឲ្យស្លា•ប់ នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្ក នាវេលារំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៥។ ជនរងគ្រោះឈ្មោះ ម៉ុង ស្រីនាង អាយុ៤៣ឆ្នាំ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ បើតាមសមត្ថកិច្ច, រយៈកាលកន្លងមកជនរងគ្រោះ និងប្តី ឧស្សាហ៍ឈ្លោះប្រកែកគ្នា បញ្ហាភ្លើងប្រច័ណ្ឌ ទំនាស់គ្នាបញ្ហាលុយកាក់ រឿងពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់ដោយមូលហេតុបង្វិលលុយមិនទាន់។ សម្រាប់ជនដៃដល់ ត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅក្រុងព្រះសីហនុ, ជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រមានករណីមនុស្សស្លាប់ នៅចំណុចផ្ទះសំណាក់ សុវណ្ណារីសត ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ជាកម្មករផ្ទះសំណាក់ខាងលើ។ ជនរងគ្រោះមានឈ្មោះ ថ្លាង ម៉េងលី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេការនៅផ្ទះសំណាក់ខាងលើ។ ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងខេត្តសៀមរាប ធ្វើការស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។ លុះនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣៥នាទី កម្លាំងជំនាញបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យខាងលើ មានឈ្មោះ លុន ភាពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចផ្ទះសំណាក់ ប៊ុនសាយ មណ្ឌល៣ […]
#ទីតាំង មាន់អនឡាញនិងឡូតូមួយកន្លែងដែលជ្រកក្រោមហាងលក់គុយទាវម៉ាក់អូនជូលី តាមបណ្ដោយផ្លូវជាតិលេខ 4 ស្ថិតនៅ
#ទីតាំង មាន់អនឡាញនិងឡូតូមួយកន្លែងដែលជ្រកក្រោមហាងលក់គុយទាវម៉ាក់អូនជូលី តាមបណ្ដោយផ្លូវជាតិលេខ 4 ស្ថិតនៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ….។ ល្បែងស៊ីសងមាន់អនឡាញនិងឆ្នោតឡូតូអនឡាញបើកយ៉ាងរលូនមិនមានសមត្ថកិច្ចចុះមកបង្ក្រាបទេ។ ហើយឃើញប្រជាពលរដ្ឋ គេចូលលេងពេញៗ ចាប់ពីពេលព្រឹកដល់ពេលល្ងាច ដោយគ្មានខ្លាចញញើត និងសមត្ថកិច្ចបន្តិចណាសោះ ស្ដែងឲ្យឃើញថា ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា មន្ត្រីគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ ត្រូវតែបង្ក្រាបឱ្យខានតែបានចំពោះល្បែងស៊ីសងគ្រប់ប្រភេទផងដែរ ជាក់ស្ដែងទីតាំងមាន់អនឡាញនិងឡូតូ អនឡាញមួយកន្លែងនេះ ដែលកំពុងតែបើកដំណើរការលេងយ៉ាងរលូនដោយគ្មានខ្លាចក្រែងញញើតនឹងសមត្ថកិច្ចបន្តិចសោះ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះសុំសំណូមពរ ដល់លោក មេប៉ុស្តិ៍បែកចាន លោកអធិការស្រុកអង្គស្នួល សូមលោកមេត្តាចុះត្រួតពិនិត្យមើលទីតាំងមួយកន្លែងនេះផងទាន ! យើងខ្ញុំជាអ្នកសារព័ត៌មាន បានត្រឹមតែផ្ដិតយករូបភាពមកផ្សព្វផ្សាយ ដើម្បីឲ្យថ្នាក់ដឹកនាំទទួលជ្រាប ពីការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់លើបានទទួលជ្រាបនិងមានវិធានការក៏ដូចជាចំណាត់ការទៅលើទីតាំងល្បែងស៊ីសងមួយកន្លែងនេះ ហើយរាល់ការផ្សាយទាំងអស់នេះគ្រាន់តែជាលក្ខណៈរិះគន់ ក្នុងន័យស្ថាបនា តែប៉ុណ្ណោះយើងខ្ញុំគ្មានចេតនាណាមួយធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គមនោះឡើយ បើចង់ឱ្យភូមិឃុំមានសុវត្ថិភាព គឺកុំឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន។ ថ្ងៃទី24ខែធ្នូ ឆ្នាំ ២០២៤ រាយការណ៍ដោយSL03 សូមអរគុណ🙏
អនុវត្តគោលនយោបាយ ” ភូមិ ឃុំ មានសុវត្ថិភាព ” កម្លាំងនគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនមុខលួចយ៉ាងសកម្មនិងប្រើប្រាស់គ្រឿងញៀនស្រី ប្រុស ចំនួន ៧ នាក់ ។
អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន០៧នាក់ស្រី០២នាក់ ពាក់ព័ន្ធករណី សម្រួលឲ្យប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ** ជនសង្ស័យមាន៖ ១- វិ ដារ៉ាគីនណាភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុបវិជ្ជមាន(+) ទី២ឈ្មោះសៀក វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែររស់នៅភូមិប៉ាវិល័យ ឃុំប៉ាវិល័យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលទល់មុខផ្ទះសំណាក់មហាលាភ សង្កាត់កំពង់សំណាញ់ មុខរបរធ្វើចុងភៅហាងគុយអេងពីរវិជ្ជមាន(+) ទី៣ឈ្មោះហុង រដ្ឋាភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិចុងកោះឃុំសណ្តាស្រុកលើកដែកខេត្តកណ្តាល។ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលទល់មុខផ្ទះសំណាក់មហាលាភ សង្កាត់កំពង់សំណាញ់ មុខរបរចុងភៅវិជ្ជមាន(+) ទី៤ឈ្មោះតឿន បញ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ […]
ជនជាតិវៀតណាម ប្រុសស្រី២នាក់ ត្រូវបាន…
ជនជាតិវៀតណាម ប្រុសស្រី២នាក់ ត្រូវបានសមត្ថកិច្ចក្រុងបាវិត ឃាត់ខ្លួនករណី ជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត។ វត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន: – ថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ៥២៨.៥៥ក្រាម – ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ២៧.៦៥ ក្រាម -ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់ ០.២០ ក្រាម – ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ១៥៩.៨៨ ក្រាម(សរុបសារធាតុញៀនទម្ងន់ ៧១៦.២៨ ក្រាម) – ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង – អាវុធខ្លី០១ដើម(ម៉ាកROLO គ្រាប់ ០៥ គ្រាប់ – ទូរសព្ទ័ដៃ ០៣ គ្រឿង – អត្តសញ្ញាណបណ្ណវៀតណាម០២ សន្លឹក – ម៉ូតូ០១ គ្រឿង – លិខិតឆ្លងដែន០១ ក្បាល – កុំព្យូទ័រ ០១ គ្រឿង ព្រមទាំងឧបករណ៍សម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅ តុលាការដើម្បីចាត់ការបន្តតាមច្បាប់៕ 04
ស-ម-ត្ថកិ-ច្ចខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន…
សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន ជនសង្ស័យ២នាក់ មានខ្មែរម្នាក់ និងជនជាតិថៃម្នាក់ ទៅតុលាការ ករណី លក់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
ករណីគ្រោ-ះ ថ្នា-ក់- ច-រា-ចរណ៍បណ្ដាលឲ្យ-ស្លា-ប់ កាលពីថ្ងៃទី04 ខែកញ្ញា ឆ្នាំ២០២៤នៅជិតគោកសណ្ដែកត្រូវបាន…!
ក្រាំងយ៉ូវ៖ តាមប្រភពពីគ្រួសារសារជនរងគ្រោះបានបញ្ជាក់ឲ្យក្រុមកាងារ SL TV Online ដឹងថា៖ សំនុំរឿង ករណីគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នោះ ដែលបណ្ដាលឲ្យយុវជនអាយុ១៩ឆ្នាំចូលឡានស្លាប់នៅហ្នឹងកន្លែង បង្ករឡើងដោយជនជាតិចិនរងរបួសបាក់ភ្លៅ ហើយក្រុមមន្រ្តីជំនាញបានចុះទៅសើបអង្កេតកាំមេរ៉ាសុវត្ថិភាពតាមដងផ្លូវនាតំបន់កើតហេតុ បញ្ជាក់ថាជនបង្កជាជនជាតិចិន។ ក្នុងសនុំរឿងនេះជនរងគ្រោះព្រមទទួសំណងនូវចំនួនទឹកប្រាក់ 2500ដុល្លា ដើម្បីបញ្ចប់។ L14!
ឃា-ត់ខ្លួនបាន២៤នាក់និងគ្រឿ-ងញៀ-នមួយចំនួន
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលចុះបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបាន២៤នាក់និងគ្រឿងញៀនមួយចំនួនត្រូវបានកម្លាំងនគរបាល បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនសង្ស័យ២នាក់ និងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន១ថង់និងគ្រឿងញៀនប្រភេទគ្រាប់៣៩គ្រាប់ និងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤បង្ក្រាបបទល្មើសគ្រឿងញៀន៥ករណីឃាត់ខ្លួនជនសង្ស័យ២៣នាក់និងរឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅក្រាមចំនួន២៦កូនថង់និងគ្រឿងញៀនប្រភេទគ្រាប់ចំនួន៣៧៤គ្រាប់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ក្រោយចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃបង្ក្រាបបានចំនួន៦ករណីដោយឡែកគ្នាឃាត់ខ្លួនជនសង្ស័យបានចំនួន២៤នាក់ក្នុងនោះមានស្រីចំនួន២នាក់និងរឹបអូដសគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
កុមារាដែរល-ង់ទឹកស្ទឹង ត្រូវបានបង…!
(ព័ត៌មាន ) ស-ពកុមារាដែរលង់ទឹកស្ទឹង ត្រូវបានបងប្អូនពលរដ្ឋ សហការ ជាមួយនគរបាលក្រុងតាខ្មៅ និង រដ្ឋបាលសង្កាត់កំពង់សំណាញ់ បានហឹបទឹករាវរកឃើញហើយ ជាអកុសល កុមារា បានបាត់បង់ជីវិតហើយ ។ _ហេតុការណ៍នេះបង្ករមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៣ ខែកញ្ញឆ្នាំ២០២៤(ម៉ោង០៨ ជាង) រហូតមកដល់ម៉ោង ១០:២៥នាទី ទើបរកឃើញ..!! សពកុមារាមានឈ្មោះ គៀង ថារី ជាសិស្សថ្នាក់ទី ៤ នៃសាលាបឋមសិក្សាក្របៅ រស់នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ៕L04