#ដូចអ្វីដែលបានគិតទុក នៅទីបំផុត ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើសកម្មភាពដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈវប្បធម៌ ប្រពៃណី ជំនឿសាសនា និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីបន្តទៅទៀត នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។
ព័ត៌មានបច្ចេកវិទ្យា
ប្រភពពីផេកក្រសួងពត៌មាន អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌អាចប្រឈម…
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន អាចត្រូវប្រឈមនឹងការដកអាជ្ញាបណ្ណ និងដកសុពលភាពបណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន ប្រសិនបើនៅតែបន្តផ្សាយជាសាធារណៈដោយធ្វើ៖ – សម្ភាសអ្នកប្រើប្រាស់ថ្នាំញៀនកំពុងវង្វេងស្មារតី – សម្ភាសអ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបាន – សម្ភាសអ្នកមានវិបល្លាសសតិស្មារតី ព្រោះនេះជាតម្លៃក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន ហើយក៏ជាការការពារសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូរ របស់បុគ្គលម្នាក់ៗផងដែរ។ អ្នកសារព័ត៌មានមិនត្រូវសម្ភាសពួកគេ ហើយផ្សាយផ្ទាល់ ឬផ្សព្វផ្សាយបន្តបែបលេងសើចនោះទេ។
#ទីតាំង មាន់អនឡាញនិងឡូតូមួយកន្លែងដែលជ្រកក្រោមហាងលក់គុយទាវម៉ាក់អូនជូលី តាមបណ្ដោយផ្លូវជាតិលេខ 4 ស្ថិតនៅ
#ទីតាំង មាន់អនឡាញនិងឡូតូមួយកន្លែងដែលជ្រកក្រោមហាងលក់គុយទាវម៉ាក់អូនជូលី តាមបណ្ដោយផ្លូវជាតិលេខ 4 ស្ថិតនៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ….។ ល្បែងស៊ីសងមាន់អនឡាញនិងឆ្នោតឡូតូអនឡាញបើកយ៉ាងរលូនមិនមានសមត្ថកិច្ចចុះមកបង្ក្រាបទេ។ ហើយឃើញប្រជាពលរដ្ឋ គេចូលលេងពេញៗ ចាប់ពីពេលព្រឹកដល់ពេលល្ងាច ដោយគ្មានខ្លាចញញើត និងសមត្ថកិច្ចបន្តិចណាសោះ ស្ដែងឲ្យឃើញថា ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា មន្ត្រីគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ ត្រូវតែបង្ក្រាបឱ្យខានតែបានចំពោះល្បែងស៊ីសងគ្រប់ប្រភេទផងដែរ ជាក់ស្ដែងទីតាំងមាន់អនឡាញនិងឡូតូ អនឡាញមួយកន្លែងនេះ ដែលកំពុងតែបើកដំណើរការលេងយ៉ាងរលូនដោយគ្មានខ្លាចក្រែងញញើតនឹងសមត្ថកិច្ចបន្តិចសោះ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះសុំសំណូមពរ ដល់លោក មេប៉ុស្តិ៍បែកចាន លោកអធិការស្រុកអង្គស្នួល សូមលោកមេត្តាចុះត្រួតពិនិត្យមើលទីតាំងមួយកន្លែងនេះផងទាន ! យើងខ្ញុំជាអ្នកសារព័ត៌មាន បានត្រឹមតែផ្ដិតយករូបភាពមកផ្សព្វផ្សាយ ដើម្បីឲ្យថ្នាក់ដឹកនាំទទួលជ្រាប ពីការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់លើបានទទួលជ្រាបនិងមានវិធានការក៏ដូចជាចំណាត់ការទៅលើទីតាំងល្បែងស៊ីសងមួយកន្លែងនេះ ហើយរាល់ការផ្សាយទាំងអស់នេះគ្រាន់តែជាលក្ខណៈរិះគន់ ក្នុងន័យស្ថាបនា តែប៉ុណ្ណោះយើងខ្ញុំគ្មានចេតនាណាមួយធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គមនោះឡើយ បើចង់ឱ្យភូមិឃុំមានសុវត្ថិភាព គឺកុំឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន។ ថ្ងៃទី24ខែធ្នូ ឆ្នាំ ២០២៤ រាយការណ៍ដោយSL03 សូមអរគុណ🙏
ប្រភពីផេកសម្ដេចតេជោបានរៀបរាប់ពី Telegram របស់សម្ដេចយ៉ាងដូចច្នោះថា៖
ប៉ុន្មានខែមកនេះតេឡេក្រាម (Telegram) របស់ខ្ញុំទទួលសារបានតែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសម្លេង ប្រសិនជាចេញបានក៏ត្រូវរង់ចាំ ដែលធ្វើឲ្យអ្នកផ្ញើសារមកខ្ញុំតាមតេឡេក្រាមមិនបានឆ្លើយតបពីខ្ញុំ ឬត្រូវឆ្លើយយឺត។ ខ្ញុំសូមបងប្អូនដែលមានទំនាក់ជាមួយខ្ញុំងាកមកប្រើតាម WhatsApp ពិសេសតាម CoolApp ដែលជារបស់ខ្មែរ។ ដោយសារមានព័ត៌មានជាច្រើនបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួន បានធ្វើឲ្យខ្ញុំព្រួយបារម្មណ៍ពីសន្តិសុខជាតិ និងសុវត្តិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនយើងម្នាក់ៗ។ ដោយកង្វល់ពីបញ្ហាដូចបានលើកឡើងខាងលើ ខ្ញុំស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល របស់ ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram ។ ស្ថាប័នផ្សេងទៀតដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ ក៏គួររៀបចំគ្រុប CoolApp ផងដែរ។ មន្ត្រីរាជការសុីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដែលប្រើស្មាតហ្វូនក៏គប្បីបង្កើត CoolApp ដើម្បីប្រើតាមការស្ម័គ្រចិត្ត។ នេះមិនមែនជាការបង្ខិតបង្ខំឲ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុងដែនសុវត្តិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំង ពិភពលោក ដូចប្រព័ន្ធដ៏ទៃទៀតដែរ ខុសគ្នាត្រង់ CoolApp […]
ក្រសួងធនធានទឹក៖
សេចក្ដីប្រកាសទាំងស្រុង. សូមជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤៖ ព្យុះទី១១ឈ្មោះយ៉ាកជី (Yagi) មានឥទ្ធិពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤៖
សូមជូនដំណឹង បងប្អូនអ្នកសារព័ត៌មានអនឡាញមួយចំនួនតូច
***សូមជូនដំណឹង បងប្អូនអ្នកសារព័ត៌មានអនឡាញមួយចំនួនតូចដែលតែងតែចុះផ្សាយពីកន្លែងលួចលេងបើកល្បែងស៊ីសងខុសច្បាប់ផ្ញើមកឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ស្នងការ ឃើញថា បងប្អូនបានជ្រុះកាត ផ្ញើកាតរបស់ខ្លួននៅទីតាំងដែលបងប្អូនធ្លាប់ចុះទៅបំពេញការងារ សូមអញ្ជើញមកទទួលយកកាតវិញបានគ្រប់ពេល នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ***សូមអញ្ជើញទំនាក់ទំនងជាមួយអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧ.ត្រី ឡាក់ ម៉េងធី 077449990 , 0975555371 ២៤/២៤ម៉
អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ជម្រុញលើកទឹកចិត្តអ្នកសារព័ត៌មានក្នុងខេត្តចូលរួមអនុវត្តវិជ្ជាជីវៈ និងក្រមសីលធម៌…!
ខេត្តកំពង់ឆ្នាំង ៖ លោកហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងលើកឡើងថា អ្នកសារព័ត៌មានក្នុងខេត្តសូមចូលរួមអនុវត្តវិជ្ជាជីវៈ និងក្រមសីលធម៌ឲ្យបានល្អប្រសើរ កាត់បន្ថយការចុះផ្សាយព័ត៌មានបែប ហិង្សា ញុះញ៉ង់ បញ្ឆេះ កំហឹង។ ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានចាត់ទុកថា ជាស្នូលសម្រាប់ការជំរុញការទាក់ទាញ អ្នកវិនិយោគ ក្រុមហ៊ុន ធំៗ ទាំងក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ ធ្វើការសម្រេចចិត្ត ចូលមក វិនិយោគបណ្តាក់ទុនថ្មីៗ បន្ថែមទៀត ដែលទាមទារអោយយើងចូលរួមទាំងអស់គ្នា។ ការលើកឡើងនេះ ក្នុងកិច្ចពិភាក្សា ការចែករំលែកបទពិសោធន៍មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានបែបសន្តិភាព! នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមជាកិត្តិយស លោកស្រី ស្រី សុធាវី នាយិកាអង្គការ ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ជ.ទ) និងអ្នកសារព័ត៌មានប្រមាណជិត១០០នាក់៕L04
បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមជុំវិញករណី…!
បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមជុំវិញករណីឧត្តមសេនីយ៍ម្នាក់នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីម៉ានីជ័យ ខេត្តកំពង់ស្ពឺ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់។ ក្រុមការងារ បានកោះអញ្ជើញលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃមកបំភ្លឺនៅអគ្គាធិការដ្ឋាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។ លោក កែវ សារ៉ាវុធ ទទួលស្គាល់ករណីនេះ និងថាពិតជាបានដឹកនាំក្រុមការងារ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន៤ស្រុកប៉ុណ្ណោះ៕L4
ពិធីបើកសម្ពោធសណ្ឋាគារ និងកាស៊ីណូ
ក្រេន ឡារ៉ូត ហូថែល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធសណ្ឋាគារ ក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព និងភ្ញៀវជាតិ អន្តរជាតិ។ លោក កូជី យ៉ាម៉ាម៉ូតូ (KOJI YAMAMOTO) នាយកប្រតិបត្តិក្រុមហ៊ុន ក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូ (GRAND LA VOGUE HOTEL AND CASINO) បានធ្វើរបាយការណ៍ស្វាគមន៍ ពីគោលគំនិតរបស់ Grand La Vogue គឺ “បដិសណ្ឋារកិច្ចបែបទំនើប និងរមណីយដ្ឋានដ៏ប្រណិតក្នុងក្រុងព្រះសីហនុ ដែលមានការចាប់អារម្មណ៍បំផុត ចំពោះអ្នកវិនិយោគជនជាតិជប៉ុន។ បេសកកម្មរបស់យើង […]
ទីបំផុត ស្រ្តីដែលក្លែងជានគរបាល ត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ
ភ្នំពេញ ៖ ស្ដ្រីម្នាក់ដែលក្លែងជានគរបាលតាមរយៈការកាត់តរូបភាព និងបន្លំជាកូនចៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ដើរឆបោកលុយប្រជាពលរដ្ឋខ្ទង់ម៉ឺនដុល្លារ។ សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ស្ដ្រីក្នុងរូបភាពជានគរបាលនោះ ពិតជាជនឆបោកប្រាកដមែន ពោលឈ្មោះនៅលើផ្លាកឈ្មោះជាមនុស្សប្រុស នៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយអត្ដលេខវិញជាមន្ដ្រី នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕L04