UPDATE: ករណីភ្ជង់ប្លន់រថយន្តអ្នកដំណើរតាមផ្លូវល្បឿនលឿន ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានជនល្មើសម្នាក់ ខណៈបក្ខពួកម្នាក់ទៀតដែលមានកាំភ្លើងកំពុងគេចខ្លួន (កណ្តាល)៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានហេតុការណ៍ភ្ញាក់ផ្អើលនៅតាមផ្លូវល្បឿនលឿន និងមានការចែកចាយតាមបណ្តាញសង្គមយ៉ាងច្រើន ដោយឃើញជនល្មើសម្នាក់ បានភ្ជង់រថយន្តរបស់ប្រជាពលរដ្ឋមួយគ្រួសារនៅតាមផ្លូវល្បឿនលឿន ហើយឲ្យជនរងគ្រោះចុះពីរថយន្ត រួចរូបគេក៏បើកគេចចេញទៅ។ សម្រាប់ហេតុការណ៍នេះ កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានចេញស្ទាក់ហើយឈានដល់ការបង្ក្រាបបានភ្លាមៗ ដោយចាប់ជនល្មើសបានម្នាក់ និងដកហូតរថយន្តរបស់ជនរងគ្រោះមកវិញ ខណៈជនល្មើសម្នាក់ទៀតដែលមានកាំភ្លើងនៅក្នុងដៃកំពុងគេចខ្លួន។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្តាញព័ត៌មានថា ករណីនេះបានកើតឡើងដោយដំបូងជនល្មើសមានចំនួន២នាក់ មានកាំភ្លើងខ្លី ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ នៅតាមផ្លូវជាតិលេខ៤។ ពេលនោះកម្លាំងនគរបាលមូលដ្ឋាន បានដេញតាមរហូតដល់ជនល្មើសបានបាញ់មកលើសមត្ថកិច្ច តែមិនបណ្តាលឲ្យរងរបួសនោះទេ។ លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ពេលនោះកម្លាំងនគរបាលរបស់លោកបានចាប់ជនល្មើសបានម្នាក់ ហើយម្នាក់ទៀតដែលមានកាំភ្លើងបានរត់គេចខ្លួនមកផ្លូវល្បឿនលឿន ហើយពេលឃើញជនរងគ្រោះមួយគ្រួសារឈប់រថយន្តនៅលើផ្លូវ ល្បឿនលឿនម្តុំអូរក្រាំងអំបិល ស្រាប់តែជនល្មើសបានភ្ជង់ជនរងគ្រោះ រួចបើករថយន្តជនរងគ្រោះម៉ាកលុចស៊ីសគេចខ្លួនតែម្តង (ដូចវីដេអូដែលត្រូវបានចែកចាយតាមបណ្តាញសង្គម)។ ក្រោយពេលទទួលបានព័ត៌មាននេះ, កម្លាំងនគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដេញតាម និងចេញពួនស្ទាក់ដើម្បីតាមចាប់ជនល្មើសដែលភ្ជង់ប្លន់រថយន្តរូបនេះ។ ក្រោយដឹងថា កម្លាំងសមត្ថកិច្ចកំពុងដេញតាម ជនល្មើសក៏បានបើករថយន្តយកទៅប្លង់ចោលនៅក្នុងទឹកដីស្រុកអង្គស្នួល ហើយបានទៅភ្ជង់អ្នកបើករថយន្តលុចស៊ីសពណ៌ខ្មៅរថយន្តមួយគ្រឿងទៀត ដោយបង្ខំឲ្យជនរងគ្រោះបើកជូនដើម្បីគេចខ្លួនពីសមត្ថកិច្ច រហូតបើកចូលទឹកដីខណ្ឌកំបូល […]
ព័ត៌មានជាតិ
សម្ដេចហ៊ុនសែន បានមានប្រសាសន៍ពី…
ប្រភពផេកសម្ដេច ហ៊ុនសែន៖ យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន។ នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាសុីនឃោសនាដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា។ ដូចខ្ញុំបានជំរាបអង្គប្រជុំអាស៊ាន អាមេរិកចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីនឆ្នាំ២០១៧ថា ការមិនទុកចិត្តលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក។ ចរិតមាយាទ និងសំដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្តាញព័ត៌មាននេះឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ។ សូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ៕
ជេីងយន្តហោះអន្តរជាតិ បានរីកចម្រេីនគួរជាទីមោទន: ក្នុងនោះយោងតាមព័ត៌មានដែលទទួលបាន៖
វឌ្ឍនភាពនៃជេីងយន្តហោះអន្តរជាតិ បានរីកចម្រេីនគួរជាទីមោទន: ក្នុងនោះយោងតាមព័ត៌មានដែលទទួលបាន៖ ១/ ជេីងហោះហេីរតួគីអ៊ែរឡាញ នឹងចាប់ដំណេីរការត្រង់មកកម្ពុជានៅចុងឆ្នាំ២០២៥ និង ២/ ជេីងហោះហេីរ អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏បានពង្រីកចំនួនហោះហេីរ និងគោលដៅបន្ថែមមកកាន់កម្ពុជាផងដែរ។ ក្រោមកិច្ចសហការ និងការជំរុញបេីកចំហជេីងមេឃកម្ពុជា ក្នុងការទទួលយកភ្ញៀវជាតិ អន្តរជាតិ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានបន្តពង្រីក និងលេីកកម្ពស់បន្ថែមជេីងហោះហេីរត្រង់មកកម្ពុជា ដែលជាលទ្ធផលថ្មីសម្រេចបាន គឺ៖ ១/ ជេីងហោះហេីរ តួកីអ៊ែរឡាញ នឹងបេីកការហោះហេីរពីទីក្រុងអ៉ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ នៅចុងឆ្នាំ២០២៥នេះ។ ២/ ជេីងហោះហេីរ អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏បានជំរុញ និងពង្រីកការហោះហេីរមកកម្ពុជា ពីទីក្រុងឌូបៃទៅខេត្តសៀមរាប នាពាក់កណ្តាលឆ្នាំ២០២៥នេះ។ ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈពេលខ្លីនិងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។ ជាលទ្ធផលក្នុងឆ្នាំ២០២៤កន្លងមក ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសបានសរុបចំនួន ៦,២៤ លាននាក់ កំណើនប្រមាណ ២២% ទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ […]
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតនៃ
នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅសណ្ឋាគារសុខាសៀមរាប ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររងជំនាន់ទី១៦ បរិញ្ញាបត្រជំនាន់ទី១៣-១៤ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៦-១៣ ជូនដល់និស្សិតជ័យលាភីចំនួន ១៥១៨អង្គ នាក់នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ (South-East Asia) ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយកំណត់យក «មនុស្ស» ជាអាទិភាពទី១ ហើយ «ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាអាទិភាពបន្តបន្ទាប់ និងបានកំណត់យក «ការអភិវឌ្ឍធនធានមនុស្ស» ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ចំពោះការលើកកម្ពស់គុណភាពវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅពន្លឿនការពង្រីកធនធានមនុស្ស […]
#ជនដៃដល់ដែលកា•ប់សម្លា.ប់ប្រពន្ធនៅខណ្ឌដង្កោ ហើយរត់គេចខ្លួន នៅពេលនេះត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់បានហើយ។
ជនដៃដល់រូបនេះមានឈ្មោះ ឈឹម បញ្ញាពិទូរ្យ បានកា•ប់ប្រព•ន្ធបណ្តាលឲ្យស្លា•ប់ នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្ក នាវេលារំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៥។ ជនរងគ្រោះឈ្មោះ ម៉ុង ស្រីនាង អាយុ៤៣ឆ្នាំ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ បើតាមសមត្ថកិច្ច, រយៈកាលកន្លងមកជនរងគ្រោះ និងប្តី ឧស្សាហ៍ឈ្លោះប្រកែកគ្នា បញ្ហាភ្លើងប្រច័ណ្ឌ ទំនាស់គ្នាបញ្ហាលុយកាក់ រឿងពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់ដោយមូលហេតុបង្វិលលុយមិនទាន់។ សម្រាប់ជនដៃដល់ ត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ចូលរួមប្រជុំរដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដែលមានរបៀបវារៈ ដូចខាងក្រោម៖
ចូលរួមប្រជុំរដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដែលមានរបៀបវារៈ ដូចខាងក្រោម៖ ១- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវត្ថុចាប់យក ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី១៨ កុម្ភៈ ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
នាវាទេសចរណ៍បរទេស ២គ្រឿង ភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ ជាង២ ០០០នាក់ មកទស្សនាប្រទេសកម្ពុជា
ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង០៧ និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍អន្តរជាតិ NOORDAM នាវាសញ្ជាតិ ហុល្លង់ បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ ដឹកភ្ញៀវទេសចរណ៍ចំនួន១ ៩០៩នាក់ ស្រីចំនួន ៩៨៣ នាក់និងមាននាវឹក ៧៨៥ នាក់ ស្រី ១៣៩ នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។នាវាទី១នេះនឹងចាកចេញត្រឡប់ទៅវិញ នៅវេលាម៉ោង ២១ និង០០នាទី ថ្ងៃខែឆ្នាំដដែរ ។ ជាមួយគ្នានេះ នៅវេលាម៉ោង៨ និង៥០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍អន្តរជាតិ ZHAO SHANG YI DUN សញ្ជាតិ CHINA មួយគ្រឿងទៀត ក៍បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ មានចំនួនភ្ញៀវ ២៦៣ នាក់ ស្រីចំនួន ១៤៣ នាក់ និងនាវឹក ចំនួន៣៥០ នាក់ ស្រី ៩៩ នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃដូចគ្នា។ […]
ប្រភពពីផេកក្រសួងពត៌មាន អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌អាចប្រឈម…
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន អាចត្រូវប្រឈមនឹងការដកអាជ្ញាបណ្ណ និងដកសុពលភាពបណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន ប្រសិនបើនៅតែបន្តផ្សាយជាសាធារណៈដោយធ្វើ៖ – សម្ភាសអ្នកប្រើប្រាស់ថ្នាំញៀនកំពុងវង្វេងស្មារតី – សម្ភាសអ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបាន – សម្ភាសអ្នកមានវិបល្លាសសតិស្មារតី ព្រោះនេះជាតម្លៃក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន ហើយក៏ជាការការពារសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូរ របស់បុគ្គលម្នាក់ៗផងដែរ។ អ្នកសារព័ត៌មានមិនត្រូវសម្ភាសពួកគេ ហើយផ្សាយផ្ទាល់ ឬផ្សព្វផ្សាយបន្តបែបលេងសើចនោះទេ។