ព័ត៌មានជាតិ

រថយន្ដបែនដឹកដីបុករះផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យតៃកុងនិងព្រូរថយន្តរបួសធ្ងន់ស្រាលនៅខ័ណ្ឌព្រៃព្នៅ

ភ្នំពេញ : រថយន្ដ បែន ដឹក ដី ១គ្រឿង បេីក បរ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័តទៅបុកលូបន្ថយល្បឿនដាចក្រលេជ្រុលចង្កូតទៅ បុក ផ្ទះ ប្រជាពលរដ្ឋ រង របួស ធ្ងន់ ស្រាល 2 ម្នាក់ បង្ក អោយ មាន ការ ភ្ញាក់ផ្អើល កាលវេលាម៉ោង ៩យប់ ថ្ងៃ ទី ១៣ខែ វិច្ឆិកា ឆ្នាំ ២០២០នៅ តាម បណ្ដោយ ផ្លូវ បេតុង ភូមិ ត្រពាំង ថ្លាន់ សង្កាត់ពន្សាង់ ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ ។

រថយន្តបង្កម៉ាក NISSAN DIESEL ពណពណ៌លឿងលាយសអត់មានស្លាកលេខបេីកបរក្នុងទិសដៅពី កើត ទៅ លិច ក្នុង ល្បឿន យ៉ាង លឿន ។

តាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន អោយ ដឹង ថា មុន ពេល កេីត ហេតុ គេ ឃើញ រថយន្ត បង្ក ខាង លើ បេីក បរ ក្នុង ទិស ដៅ ពី កើត ទៅ លិច ក្នុង ល្បឿន លឿនដោយខ្វះការប្រុងប្រយ័ត្នបានរេចង្កូច ទៅ បុកលូការពារកុំឲ្យរថយន្តធុនធំបើកឆ្លងកាត់បណ្ដាលឲ្យដាច់ក្រលេជាន់ហ្វ្រាំងមិនជាប់ ជ្រុល ទៅ បុក សំយាបផ្ទះប្រជាពលរដ្ឋរងរងការខូចខាតយ៉ាង ដំណំ ចំណែក តៃកុង រង របួស ស្រាល រីឯ ព្រូរថយន្ត របួស យ៉ាង ធ្ងន់ ធ្ងរ ភ្លាមៗ នោះ ដែរ ត្រូវ បាន ក្រុម គ្រួសារ ដឹក យក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ជិត កន្លែង កើត ហេតុ ចំណែក រថយន្ត បង្ក ក្រឡាប់ ផ្ងារ ជេីង ឡើង លើ រង ការ ខូចខាតខ្ទិច ទាំង ស្រុង ផ្នែក ខាង មុខ បន្ទាប់ មក ក៏ មាន កំលាំង សមត្ថកិច្ច នគរបាល ប៉ុស្តិ៍ សង្កាត់ពន្សាំងបាន ចុះ ទៅ ដល់ កន្លែងកើតហេតុបានធ្វើចរាចរណ៍និងបញ្ជ្រាសចរាចរណ៍ដេីម្បី កំអោយ មាន គ្រោះ ថ្នាក់ កើត ឡើង បន្ត បន្ទាប់ ទៀត បន្ទាប់ មក ភាគី ខាង រថយន្ត បង្ក បាន ហៅ គ្រឿង ចាក់ មក អូស ទាញ រថយន្ត ខាង លើ ដែលក្រឡាប់មកវិញហើយអូសយកទៅជួសជុលខ្លួន ឯង ។

ក្រោយ ពេល កេីត ហេតុ ដោយ មាន តំណាង ភាគី ខាង រថយន្ត បង្ក សុំសំរបសំរួលជាមួយម្ចាស់ផ្ទះដោយជួយចេញថ្លៃ ជួសជុល របងនឹងផ្ទះដែលខូចខាតទៅខាងម្ចាស់ផ្ទះចំនួន២២០០ដុល្លារបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង។

អត្ថបទដោយ : ស៑ន រតនា (នាគរាជ 02)

SL

Leave a Reply

Your email address will not be published. Required fields are marked *