ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

ឃា-ត់-ខ្លួ-ន ជនជាតិចិនតៃវ៉ាន់ចំនួន២នាក់ពាក់ព័ន្ធករណីថតវីដេអូប្រឌិតនៅ

(ខេត្តព្រះសីហនុ) ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  ឯកឧត្តម ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាល ខេត្តព្រះសីហនុ រួមជាមួយជាមួយបញ្ជាការឯកភាពខេត្ត បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញជនសង្ស័យចំនួន​ ២នាក់​ ជនជាតិចិនតៃវ៉ាន់ ដែលផលិតវីដេអូ ប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខនៅក្នុងខេត្តព្រះសីហនុ ។  កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានធ្វេីការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់បានភ្លាមៗ ចំនួន ២នាក់​ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិត ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង ៥លាននាក់ជាង វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារទុកចោល​ និងទីតាំងផ្សេងៗទៀត​ នៅក្នុងខេត្តព្រះសីហនុ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច […]

ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

សូមប្រកាសជាសាធារណៈ មានជនអនាមឹកឆ្លៀតឱកាសប្រើ…!

# សូមប្រកាសជាសាធារណៈ មានជនអនាមឹកឆ្លៀតឱកាសប្រើ ប្រាសឡូហ្គោ ក្លែងក្លាយបន្លំថាជាអង្គភាពសារព័ត៌មាន SL TVOnline យើងខ្ញុំ ។ ហើយដើរឆបោក ប្រជាពលរដ្ឋ ហើយយករូបក្រុមការងារ SL TVOnline ធ្វើជាខែលដើម្បីកំហែងយក រួចប្រើលេខទូរសព្ទតេឡេក្រាមមួយខ្សែនេះ(070646849)ដើម្បីធ្វើសកម្មភាពឆបោក តាមប្រព័ន្ធអនឡាញ បើបងប្អូនឃើញ ឡូហ្គោ រូបភាពបែបនេះ សូមបងប្អូនប្រុងប្រយ័ត្ននិងផ្ដល់ដំណឹងជូនទៅសមត្ថកិច្ចភ្លាម ដើម្បីឲ្យសមត្ថកិច្ចចុះអន្តរាគមន៍ ដើម្បីធ្វើការសាកសួរហើយចអនុវត្តទៅតាមនីតិវិធីច្បាប់។ ពុកម៉ែបងប្អូន ជួយផ្ដល់មកក្រុមការងារអង្គភាពសារព័ត៌មាន sl tv online យើងខ្ញុំតាមលេខទូរសព្ទ (081 785 788)/(078 785 788)យើងខ្ញុំនឹងចាំទទួល 24 ម៉ោង។ Sample Page

ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

ក្រសួងព័ត៌មានជម្រាបជូដល់…..!

សេចក្ដីជូនដំណឹងដល់បងប្អូនអ្នកសារព័ត៌មាន និង រាល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដូចខាងក្រោម៖  

ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

វេទិកាពិគ្រោះយោបល់ស្ដីពីការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា

អង្គពិធីនេះប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ទី21 ខែធ្នូ ឆ្នាំ2023 ដែលមានទីតាំងស្ថិតនៅភោជនីយដ្ឋានទន្លេបាសាក់ពីរ ។ រាជធានីភ្នំពេញ 🇰🇭➡️➡️➡️ គោលបំណងនៃកិច្ចប្រជុំ ក្នុងកិច្ចសហការជាមួយក្រសួងព័ត៌មាន បណ្ដាខេត្ត និងមន្ទីរព័ត៌មានក្នុងខេត្តជាគោលដៅ របស់អង្គការដៃគូ ក៏ដូចជាសមាគមនិងក្លឹបអ្នកសារព័ត៌មាន និងបណ្ដាញអ្នកសារព័ត៌មាននានា ។ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ដោយស្ថិតក្រោមគម្រោង ការផ្ដល់ការគាំទ្រផ្នែកច្បាប់ ដល់អ្នកសារព័ត៌មាននៅកម្ពុជា បានអនុវត្តនូវ សកម្មភាពគម្រោងរបស់ខ្លួន ដើម្បីលើកកម្ពស់ដល់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន តាមរយៈការផ្ដល់ការការពារផ្លូវច្បាប់ ការផ្ដល់ការបណ្ដុះបណ្ដាលផ្នែកច្បាប់ស្ដីពីរបបសារព័ត៌មាន និងច្បាប់ពាក់ព័ន្ធដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ ក៏ដូចជារៀបចំវេទិកាពិគ្រោះនិងផ្តល់យោបល់ កិច្ចប្រជុំបណ្ដាញអ្នកសារព័ត៌មាន ដើម្បីស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន និងកិច្ចប្រជុំពិភាក្សាអង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មានផងដែរ។ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា រៀបចំវេទិកាពិគ្រោះយោបល់ស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាននេះឡើងក្នុងគោលបំណង។ 1/ផ្ដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន នៅវេទិកា ឬឱកាសមួយសម្រាប់ពួកគាត់លើកឡើងអំពីក្ដីបារម្ភ ក៏ដូចជាបញ្ហាប្រឈមផ្នែកច្បាប់ ដែលកំពុងកើតឡើងចំពោះប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ជាពិសេសការចោទប្រកាន់មកលើអ្នកសារព័ត៌មានដោយប្រើច្បាប់ក្រមព្រហ្មទណ្ឌ ។ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយពីផ្នែកពាក់ព័ន្ធ។ 2/វេទិកានេះក៏មានបំណងពិគ្រោះយោបល់ស្វែងរកការគាំទ្រមតិ លើការអនុវត្តផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានដោយយកច្បាប់របបសារព័ត៌មានមកអនុវត្ត ជាជាងចោទប្រកាន់តាមក្រមព្រហ្មទណ្ឌ មកអនុវត្តលើអ្នកសារព័ត៌មាន ។ លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំ ✓អ្នកសារព័ត៌មាននឹងទទួលបានព័ត៌មាន ស្ដីពីការផ្ដល់សេវាជំនួយផ្នែកច្បាប់ ដល់អ្នកសារព័ត៌មានរបស់អង្គការជំនួយផ្នែកច្បាប់ […]

ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

វេទិកាពិគ្រោះយោបល់ស្ដីពីការគាំទ្រផ្នែក…!

(រាជធានីភ្នំពេញ)÷វេទិកាពិគ្រោះយោបល់ស្ដីពីការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា ប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ទី 21 ខែធ្នូឆ្នាំ 2023 ទីតាំងនៅភោជនីយដ្ឋានទន្លេបាសាក់ពីរ ។ គោលបំណងនៃកិច្ចប្រជុំ ក្នុងកិច្ចសហការជាមួយក្រសួងព័ត៌មាន បណ្ដាខេត្តនិងមន្ទីរព័ត៌មានក្នុងខេត្តជាគោលដៅ របស់អង្គការដៃគូ សមាគមនិងក្លឹបអ្នកសារព័ត៌មាន និងបណ្ដាញអ្នកសារព័ត៌មាននានា អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ដោយស្ថិតក្រោមគម្រោងការផ្ដល់ការគាំទ្រផ្នែកច្បាប់ ដល់អ្នកសារព័ត៌មាននៅកម្ពុជា បានអនុវត្តនូវសកម្មភាពគម្រោងរបស់ខ្លួន ដើម្បីលើកកម្ពស់ដល់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន តាមរយៈការផ្ដល់ការការពារផ្លូវច្បាប់ ការផ្ដល់ការបណ្ដុះបណ្ដាលផ្នែកច្បាប់ស្ដីពីរបបសារព័ត៌មាន និងច្បាប់ពាក់ព័ន្ធដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ ក៏ដូចជារៀបចំវេទិកាពិគ្រោះយោបល់ កិច្ចប្រជុំបណ្ដាញអ្នកសារព័ត៌មាន ដើម្បីស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន និងកិច្ចប្រជុំពិភាក្សាអង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មានផងដែរ។ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា រៀបចំវេទិកាពិគ្រោះយោបល់ស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាននេះឡើងក្នុងក្នុងគោលបំណង។ 1/ផ្ដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន នៅវេទិកា ឬឱកាសមួយសម្រាប់ពួកគាត់លើកឡើងអំពីក្ដីបារម្ភ ក៏ដូចជាបញ្ហាប្រឈមផ្នែកច្បាប់ ដែលកំពុងកើតឡើងចំពោះប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មាន ជាពិសេសការចោទប្រកាន់មកលើអ្នកសារព័ត៌មានដោយប្រើច្បាប់ក្រុមព្រហ្មទណ្ឌ។ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយពីផ្នែកពាក់ព័ន្ធ។ 2/វេទិកានេះក៏មានបំណងពិគ្រោះយោបល់ស្វែងរកការគាំទ្រមតិ លើការអនុវត្តផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានដោយយកច្បាប់របបសារព័ត៌មានមកអនុវត្ត ជាជាងចោទប្រកាន់តាមក្រមព្រហ្មទណ្ឌ មកអនុវត្តលើអ្នកសារព័ត៌មាន។ លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំ ✓អ្នកសារព័ត៌មាននិងទទួលបានព័ត៌មាន ស្ដីពីការផ្ដល់សេវាជំនួយផ្នែកច្បាប់ ដល់អ្នកសារព័ត៌មានរបស់អង្គការជំនួយផ្នែកច្បាប់(LAC)ដោយពុំយកកម្រៃ។ ✓បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ត្រូវបានលើកឡើងនិងឆ្លើយតប ឬដោះស្រាយដោយផ្នែកអ្នកពាក់ព័ន្ធ។ ✓ការពិគ្រោះយោបល់ស្វែងរកមតិគាំទ្រ លើការអនុវត្តផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មាន ដើម្បីធ្វើឲ្យមានភាពប្រសើរឡើង សម្រាប់អ្នកសារព័ត៌មានទូទាំងប្រទេស ឱ្យប្រកាន់ភ្ជាប់នូវការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន […]

ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

លក់ទូរសព្ទដៃទំនើប ដុល្លា ដុល្លាសុវណ្ណភូមិគំរប់ខួបទី៦ ដែលលោកនិងក្រុមការងារបុគ្គលិករបស់លោកបានចាប់យកនូវឯកជីវកម្មលើសេវាកម្មលក់និង

ខេត្តព្រះសីហនុ:ភាពជឿជាក់ប្រកបដោយស្មារតីទទួលខុសត្រូវ របស់បុគ្គលម្នាក់ៗ គឺជាជលករដ៏សំខាន់ៗជំរុញអាជីវកម្មគ្រប់ប្រភេទរបស់អាជីវករ ពេលនេះបើយោងតាមការបញ្ជាក់ពីលោក ជេត រតនៈ ម្ចាស់ហាងលក់ទូរសព្ទយីហោដុល្លារដុល្លារខេត្តព្រះសីហនុ។ ថ្លែងក្នុងពិធីជួបជុំអតិថិជនរបស់ខ្លួន ក៏ដូចជាការថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ទាំងពីរសាខានាព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោក ជេត រតនៈ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ពេញទំហឹងពីអតិថិជន គាត់ដូចជាការថ្លែងអំណរគុណបុគ្គលិកដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក ជារៀងរាល់ឆ្នាំលោកតែងតែប្រារព្ធពិធី សប្បាយៗជារៀងរាល់ឆ្នាំ ជាក់ស្ដែងនៅឆ្នាំ២០២៣ នេះគឺជាគំរប់ខួបទី៦ ដែលលោកនិងក្រុមការងារបុគ្គលិករបស់លោកបានចាប់យកនូវឯកជីវកម្មលើសេវាកម្មលក់និងជួសជុលទូរសព្ទគ្រប់ប្រភេទ ដោយប្រកាន់ខ្ជាប់នូវទិសស្លោកថា ការបម្រើនូវសេវកម្មប្រកបដោយភាពទំនួលខុសត្រូវ សច្ចៈនិងគុណធម៌ ទើបលោកអាចឈានមកដល់ដំណាក់កាលនេះ។ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏មហិមារបស់អតិថិជនរបស់ហាងទូរសព្ទដុល្លារដុល្លារ . យើងខ្ញុំជាស្ថាបនិក និងឈានទៅបង្កើតនៅសេវាកម្មជាច្រើនមុខបន្ថែមទៀត តាមលក្ខណៈស្តង់ដា លើផ្នែកប្រព័ន្ធអេឡិចត្រូនិច គ្រប់ប្រភេទ។លោកបានបន្ថែមដោយសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះហាងទូរសព្ទវាហោដុល្លារដុល្លារបានពង្រីកខ្លួន។រហូតពីសាខាដោយសាខាទី១ មានទី តាំងនៅទល់មុខសាលាបឋមសិក្សា ផ្សារលើក្រុងព្រះសីហនុ និងសាខាទី២  នៅតាមបណ្ដោយផ្លូវសេតេ(ក្បែរស្ពានសេតេ)។ដោយឡែកចំពោះមូលហេតុដែលអតិថិជន គាំទ្រហាងរបស់លោកដោយសារតែហាងរបស់លោក មានទំនួលខុសត្រូវចំពោះអតិថិជន រាល់អតិថិជនដែលបានជាវឬទិញផលិតផលពីហាងទូរសព្ទរបស់លោកហើយមានបញ្ហា ក្នុងកំឡុងពេលធានាលោកនិងធ្វើការជួសជុលឬដូរថ្មីជូនវិញ។ សូមបញ្ជាក់ផងដែរថា ក្នុងពិធីជួបជុំនារាត្រីនោះផងដែរ ហាងទូរសព្ទដុល្លារដុល្លារបានផ្ដល់នូវមហាសំណាងផ្ទួនៗដល់អតិថិជននិងអ្នកចូលរួមផងដែរ ដោយរង្វាន់ធំទី ១ គឺមានម៉ូតូ honda dream ០២៤មួយគ្រឿង ទូរទឹកកក ម៉ាស៊ីនបោកខោអាវ .ចង្ក្រានហ្គាស.speaker. និងផៅវើបែងរាប់រយគ្រឿងបន្ថែមទៀត។ […]

ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍៖

សម្ដេចធិបតី ហ៊ុនម៉ាណែត ============== អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី មិនបានផ្តល់គោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន Vingroup របស់វៀតណាម មកបើកដំណើរការក្រុមហ៊ុនតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជានោះទេ (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ ដើម្បីបញ្ជាក់ជូនដល់សាធារណជនឲ្យបានជ្រាបថា ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល មានខ្លឹមសារយ៉ាងដូច្នេះថា៖L18

ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាជ្រើសរើសនិស្សិតអាហា..!

សេចក្ដីជូនដំណឹង!!! ********** ស្ដីពីការជ្រើសរើសនិស្សិត អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ១៥០កន្លែង ចូលសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ ចុះឈ្មោះអនឡាញតាមរយៈតំណភ្ជាប់ www.cadt.edu.kh/techo ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ទំនាក់ទំនងព័ត៌មានតាមរយៈ លេខទូរសព្ទ ៖ 015 335 877 ឬ 077 335 877 អ៊ីម៉ែល ៖ apply@cadt.edu.kh គេហទំព័រ ៖ www.cadt.edu.kh ហ្វេសប៊ុក ៖ fb.com/CADT.Academy តេឡេក្រាម ៖ t.me/CADT_Official អាសយដ្ឋាន ៖ ស្ពានលេខ២ ផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ L-04 ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣

ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

មន្រ្តីពាក់ព័ន្ធគួរតែយល់!

សម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានឯកភាពនិងជំរុញឱ្យមានការចុះបញ្ជីដីធ្លីឱ្យបានលឿនដល់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋឆាប់បានយកទៅប្រើប្រាស់។ ការទទួលបានប័ណ្ណកម្មសិទ្ធិលើអចលនទ្រព្យ គឺជាការទទួលបាននូវគុណតម្លៃសេដ្ឋកិច្ចនិងសុវត្ថិភាពលើកម្មសិទ្ធិនៃអចលនទ្រព្យរបស់ខ្លួន។ ហេតុដូច្នោះហើយមន្ត្រីពាក់ព័ន្ធ ក៏ដូចជាមន្រ្តីជំនាញដែនដី សូរិយោដី ជាពិសេស លោកអភិបាលខត្ត និង មន្ត្រីថ្នាក់ក្រោមមេត្តាធ្វើការដោយតម្លាភាព។ អត្តបទដោយ L02 សម្រួលអត្តបទ L14!

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានបច្ចេកវិទ្យា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិតបាន…!

នាពេលល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិតបានបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អាវរងារ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ នាយនាវី នាយនាវីរង និងពលនាវី នៅបញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក។ ក្នុងឱកាសនេះឯកឧត្ពមក៏បាននាំមតិផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនយោធិនការពារដែនទឹកទាំងអស់។ សម្តេចទាំងពីរ តែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខបងប្អូន និងក្រុមគ្រួសារ។ បងប្អូននាយនាវី នាយនាវីរង និងពលនាវី របស់យើងបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងកិច្ចការពារសុខសន្តិភាព ស្ថិរភាព ជាពិសេស គឺការពារដែនទឹក កោះ ឆ្នេររបស់កម្ពុជា។ បន្ថែមពីនេះបងប្អូន បានចូលរួមជាមួយកងកម្លាំងផ្សេងៗទៀត ក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយ ទឹកជំនន់ ជាដើម។ ឯកឧត្ដមក៏បានបន្តទៀតថា  ការធ្វើកំណែទម្រង់ និងទំនើបកម្មយោធារបស់យើងទាំងជើងគោក ជើងទឹក និងអាកាស គឺក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមរបស់កងទ័ព ឱ្យកាន់តែប្រសើរ ដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនជាដើម […]