អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តមគួចចំរើន បានសម្របសម្រួល ឱ្យ ឱ្យត្រូវគ្នាវិញហើយ
ហើយបាន ចាក់តែជូនថ្នាក់ដឹកនាំ ក្រុមហ៊ុន 7NG ស្រុះស្រួលគ្នា ឯកភាពគ្នា ប្តេជ្ញារួមគ្នា ដោះស្រាយបញ្ចប់ បញ្ហាដីឡូត៍ នៅស្រុកខ្សាច់កណ្ដាល ជូនអតិថិជន អោយបានលឿនឆាប់ ។
យុទ្ធសាស្ត្រសម្របសម្រួលរបស់ឯកឧត្តមគួចចំរើនពិតជា
អស្ចារ្យណាស់ សមជាថ្នាក់ដឹកនាំគម្រោងមែន។
Related Articles
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតព្រមទាំង….!
(ខេត្តកំពត) ថ្ងែទី៤ ខែតុលា ឆ្នាំ២០២២ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ និងជាប្រធាន ស.ស.យ.ក ស្រុកព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន យុវជន ស.ស.យ.ក ស្រុក យុវជនបក្ស យុវជនកាយឬទ្ទិនារី យុវជនកាកបាទក្រហម និងសិស្សានុសិស្ស បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៥១៣គ្រួសារ មកពីភូមចំនួន៧ និងឃុំចំនួន៣ រួមមាន ឃុំកូនសត្វ ឃុំកណ្តោល និងឃុំត្រពាំងព្រីង នៃស្រុកទឹកឈូ ( ក្នុងនោះរងគ្រោះមធ្យមចំនួន៥០៤គ្រួសារ និងរងគ្រោះធ្ងន់ធ្ងរចំនួន៩គ្រួសារ ) ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តពោធិ៍ព្រឹកសាខារាម ហៅវត្តតូប ស្ថិតនៅក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពតរួមដំណើរដោយឯកឧត្តមអនុប្រធានកិត្តិយសសាខា និងឯកឧត្តម លោកជំទាវសមាជិក […]
ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះជួបសំណេះសំណាលជាមួយសមាជិក គណៈកម្មាធិការបក្សនៅ..!
(ភ្នំពេញ)÷ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា បានចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយលោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងអមដំណើរដោយមន្ត្រីការងារបានចុះជួបសំណេះសំណាលជាមួយ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការគណបក្ស និងមានក្រុមការងារយុវជន សកម្មជន ក្នុងសង្កាត់ព្រែកកំពឹសចូលរួមចំនួន ៩៧ នាក់ ! ក្នុងឱកាសនោះដែរ ឯកឧត្តម បានលើកសរសើរនឹងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត បានជោគជ័យក្នុងការបោះឆ្នោត ឃុំសង្កាត់នាពេលកន្លងមកបាន ១០០% នឹងបានឧបត្ថម្ភថវិកា រួមជាមួយភេសជ្ជៈចម្រុះ ដល់សាខាបក្សភូមិទាំងអស់ ដើម្បីរៀបចំពិធីទទួលទានអាហារសាមគ្គីភូមិនីមួយៗ ជាការអបអរសាទរចំពោះការជោគជ័យដ៏ត្រចះត្រចង់នេះ នៅព្រឹកថ្ងៃសៅរ៍ទី០២ ខែកក្កដា ឆ្នាំ ២០២២ ✍️L16
លោក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យ…!
ភ្នំពេញ: លោក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការពិត តៃកុងរថយន្ត ដែលបើករថយន្តសេរីទំនើប ទ្បាំបូគីនី ពណ៌លឿង ពាក់ស្លាកលេខ កម្ពុជា F . R. 999 តម្លៃរាប់លានដុល្លារបើកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នោះគឺមិនមែន PA FIDO នោះទេគឺបុរសឈ្មោះ ហ្វូរ សុងហ័រ ដែលមានកម្រិតជាតិ អាកុលក្នុងខ្លួនរហូតដល់ 0.86 mg/L។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។