ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អនុវត្តគោលនយោបាយ ” ភូមិ ឃុំ មានសុវត្ថិភាព ” កម្លាំងនគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនមុខលួចយ៉ាងសកម្មនិងប្រើប្រាស់គ្រឿងញៀន​ស្រី ប្រុស ចំនួន ៧ នាក់ ។

អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន០៧នាក់ស្រី០២នាក់ ពាក់ព័ន្ធករណី សម្រួលឲ្យប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន


** ជនសង្ស័យមាន៖
១- វិ ដារ៉ាគីនណាភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុបវិជ្ជមាន(+) ទី២ឈ្មោះសៀក វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែររស់នៅភូមិប៉ាវិល័យ ឃុំប៉ាវិល័យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលទល់មុខផ្ទះសំណាក់មហាលាភ សង្កាត់កំពង់សំណាញ់ មុខរបរធ្វើចុងភៅហាងគុយអេងពីរវិជ្ជមាន(+) ទី៣ឈ្មោះហុង រដ្ឋាភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិចុងកោះឃុំសណ្តាស្រុកលើកដែកខេត្តកណ្តាល។ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលទល់មុខផ្ទះសំណាក់មហាលាភ សង្កាត់កំពង់សំណាញ់ មុខរបរចុងភៅវិជ្ជមាន(+) ទី៤ឈ្មោះតឿន បញ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុខរបរជាងផ្សាដែកវិជ្ជមាន(+) ទី៥ឈ្មោះរ៉ា ស្រីលីន ភេទស្រី អាយុ១៦ឆ្នាំ សញ្ជាតិខ្មែររស់នៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល។ មុខរបរនៅផ្ទះវិជ្ជមាន(+) ទី៦ឈ្មោះអ៊ុំ ផាវិន ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិព្រែកតាពៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុខរបរនៅផ្ទះវិជ្ជមាន(+) ទី៧ឈ្មោះហែម វីយោ ភេទស្រី អាយុ៤៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិលេខ០៣ ឃុំត្រោយស្លា ស្រុកស្អាងខេត្តកណ្តាល។ សព្វថ្ងៃស្នាក់នៅភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល។ មុខរបរមេកាគ្រប់គ្រងមើលខុសត្រូវបន្ទប់ជួល(ឃាត់ខ្លួន) វត្ថុតាងរួមមានម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ទម្ងន់០,២០ក្រាមទូរស័ព្ទចំនួន០១គ្រឿងម៉ាកOPPOពណ៏ខៀវ ម៉ូតូម៉ាកHonda Dream ពណ៏ខ្មៅសេរីឆ្នាំ២០០៦ឡើងតែម២០២១ពាក់ស្លាកលេខភ្នំពេញ1AA-0439 ចំនួន០១គ្រឿង និង ដែកកេះពណ៏ក្រហមចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីនៃច្បាប់រួចរាល់ហើយ ។

Leave a Reply

Your email address will not be published. Required fields are marked *