ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនជាតិវៀតណាម ប្រុសស្រី២នាក់ ត្រូវបាន…

ជនជាតិវៀតណាម ប្រុសស្រី២នាក់ ត្រូវបានសមត្ថកិច្ចក្រុងបាវិត ឃាត់ខ្លួនករណី ជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត។ វត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន: – ថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ៥២៨.៥៥ក្រាម – ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ២៧.៦៥ ក្រាម -ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់ ០.២០ ក្រាម – ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ១៥៩.៨៨ ក្រាម(សរុបសារធាតុញៀនទម្ងន់ ៧១៦.២៨ ក្រាម) – ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង – អាវុធខ្លី០១ដើម(ម៉ាកROLO គ្រាប់ ០៥ គ្រាប់ – ទូរសព្ទ័ដៃ ០៣ គ្រឿង – អត្តសញ្ញាណបណ្ណវៀតណាម០២ សន្លឹក – ម៉ូតូ០១ គ្រឿង – លិខិតឆ្លងដែន០១ ក្បាល – កុំព្យូទ័រ ០១ គ្រឿង ព្រមទាំងឧបករណ៍សម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅ តុលាការដើម្បីចាត់ការបន្តតាមច្បាប់៕ 04

Leave a Reply

Your email address will not be published. Required fields are marked *