តាមរយៈ Page Samdech Hun Sen of Cambodia បានបង្ហោះទាំងស្រុងថា៖ ចៅទី៤ហ៊ុន ចន័្ទបញ្ញាបុត្រចាប់ផ្តើម
ជាមួយការសិក្សានៅសាលាកងទ័ព
នៃចក្រភពអង់គ្លេស។
គិតត្រឹមឆ្នាំ២០២៤នេះមានចៅ៤រូប
ដែលកំពុងរៀននិងចាប់ផ្តើមរៀននៅ
កំរិតឧត្តមសិក្សានិងក្រោយឧត្តមសិក្សា។
ជូនពរចៅជោគជ័យលើមុខវិជ្ជាយោធានិងបន្តដោយមុខវិជ្ជាផ្សេង
ទៀតពិសេសសេដ្ឋកិច្ចនិងវិទ្យាសាស្រ្តនយោបាយ។
Related Articles
ឃាត់ខ្លួនបុរសម្នាក់ក្នុងករណី…
ខេត្តពោធិ៍សាត់ : កាលពីថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០២នាទី កំលាំងផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខឹម សុភ័ណ្ឌ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងករណី រំលោភលើសេចក្ដីទុកចិត្ត(ឆបោក) និងក្លែងបន្លំឯកសារសារធារណៈ (ក្លែងបន្លំ ឋានៈ តួនាទី)ដើម្បីមកសួរនាំ និងបន្តនីតិវិធី។រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំដដែល ជនខាងលើត្រូវលោកចៅក្រមស៊ើបសួរ យ៉ែម តុលា ជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់បានសម្រេចឱ្យនាំយកជនខាងលើទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តពោធិ៍សាត់៕ ===================== ដោយ: សេង ណាណូ
សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក..!
(ភ្នំពេញ)÷ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងអមដំណើរដោយថ្នាក់ដឹកនាំកំពូលៗនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២៕ ✍️L16
កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣៨ អាណត្តិទី៣
អភិបាលខេត្តកណ្ដាលឯកឧត្ដម គង់ សោភណ្ឌ បានចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣៨ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ដែលផ្តោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម÷ -ពិនិត្យ ពិភាក្សា លើខ្លឹមសារសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាព ស្ដីពីការចាត់វិធានការដោះស្រាយ សំណើសំណូមពរវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល ឆ្នាំទី៣ អាណត្តិទី៣ -ពិនិត្យ ពិភាក្សា និងអនុម័តផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ និង ពិនិត្យពិភាក្សា គម្រោងថវិកាឆ្នាំ២០២៣ -ពិភាក្សា លើការជួសជុលស្ដារឡើងវិញ និងប្រតិបត្តិការទំនើបកម្មវិស្វកម្មលើប្រព័ន្ធស្ទឹងក្រាំងពន្លៃឲ្យកាន់តែល្អប្រសើរឡើង ស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្ដាល តាមស្មារតីលិខិតលេខ ១០១៦ ធទឧ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងធនធានទឹក និងឧតុនិយម -បញ្ហាផ្សេងៗ សម្រង់អត្ថបទចេញពី Page ផ្លូវការណ៍របស់ឯកឧត្ដម គង់ សោភណ្ឌ។ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២!