ខេត្តត្បូងឃ្មុំ ៖ គ្រោះធម្មជាតិ ភ្លៀងផ្គរ ខ្យល់កន្ត្រាក់ បោកបក់លើឃុំទន្លងនិងឃុំជាំគ្រវៀន ស្រុកមេមត់បណ្ដាលឱ្យប៉ើង ដំបូលផ្ទះ ខូចខាត ជាង១០០ខ្នងនិងបាក់ដើមកៅស៊ូរាប់ម៉ឺនដើម។ សមត្ថកិច្ចឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមិថុនាថា ៖ មានខ្យល់កន្ត្រាក់ បោកបក់ជាខ្លាំង ដែលជាហេតុធ្វើឲ្យលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋទាំងតូចធំរងការខូចខាត។ គ្រោះធម្មជាតិនេះកើតឡើង នៅចំណុចភូមិស្លាភ្នំនិងភូម្កោរ ឃុំទន្លូង មានភ្លៀង ខ្យល់,រន្ទះបណ្តាលអោយខូចខាតចំនួន ១០៤គ្រួសារ ៖ របើកដំបូលផ្ទះចំនួន៣១គ្រួសារ។ បាក់ដើមកៅស៊ូ ជាង៥០០០ដើម ស្មើ៧៦គ្រួសារ។ បាក់ដើមស្វាយចន្ទីរចំនួន២៤០ដើមស្មើ១១គ្រួសារនិងជន្លង់ម្រេចមួយចំនួនទៀតផង៕